Connect with us

កីឡា

ចេញហើយ! បញ្ជីឈ្មោះកម្ពុជា U22 ទៅស៊ីហ្គេមនៅ ថៃ ខណៈ ដាវីន និង លឹម លោកា មានឈ្មោះដែរ

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់ កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករអាយុក្រោម ២២ ឆ្នាំ ទាំង ២៣ នាក់ជាផ្លូវការ ដើម្បីត្រៀមទៅចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣ នៅ ថៃ នាខែ ធ្នូ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលគួរឱ្យចាប់អារម្មណ៍សម្រាប់បញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់ គឺពុំមានឈ្មោះកីឡាករក្រុម ព្រះខ័នរាជស្វាយរៀង ឡើយ​ ដោយសារពួកគេជាប់ភារកិច្ចជួបក្លិបក្នុងពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship Shopee Cup។

យ៉ាងណាមិញ សម្រាប់សមាសភាពកីឡាករទាំង ២៣ នាក់ ដែលលោក Koji Gyotoku បានកោះហៅ គឺសុទ្ធតែជាកីឡាករមានសក្តានុពលរបស់ កម្ពុជា ហើយសូម្បីកីឡាករ ឈឿន ដាវីន ថ្នាលយុវជនរបស់ក្រុម York United FC និងកីឡាករ លឹម លោកាថុង របស់ក្រុម Auckland United នៅ​ប្រទេស​នូវែលហ្សេឡង់ ក៏មានឈ្មោះចូលក្នុង​ក្រុម​ក្រុម កម្ពុជា U22 ផងដែរ។

គួរបញ្ជាក់ថា ក្រុមកម្ពុជាអាយុក្រោម ២២ ឆ្នាំ ស្ថិតនៅក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះ ថៃ និង ទីម័រ។ រីឯពូល B មានក្រុម U22 វៀតណាម ម៉ាឡេស៊ី និង ឡាវ។ ចុងក្រោយពូល C មានក្រុម U22 ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និង សិង្ហបុរី៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម