ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់គ្រោងបន្ថែមថវិកាការពារជាតិ៤០ពាន់លានដុល្លារទៀត ដើម្បីទប់ទល់នឹងចិន
ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានថ្លែងថា រដ្ឋាភិបាលរបស់លោកនឹងស្វែងរកការចំណាយបន្ថែម៤០ពាន់លានដុល្លារលើវិស័យការពារជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយមានគោលបំណងពង្រឹងការទប់ស្កាត់ការវាយប្រហារដែលអាចកើតមានពីសំណាក់ប្រទេសចិន។

នៅក្នុងអត្ថបទមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ក្នុងកាសែត Washington Post លោកឡៃ បាននិយាយថា ថវិកាទាំងនេះនឹងគាំទ្រដល់ការទិញសព្វាវុធសំខាន់ៗពីសហរដ្ឋអាមេរិក និងពង្រីកសមត្ថភាពធ្វើសង្គ្រាមអសមមាត្ររបស់តៃវ៉ាន់។ លោកបានសរសេរថា «យើងមានគោលបំណងពង្រឹងការទប់ស្កាត់ដោយដាក់បញ្ចូលនូវការចំណាយ និងភាពមិនច្បាស់លាស់កាន់តែច្រើនទៅក្នុងការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង»។
លោកឡៃ នឹងរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ បន្ទាប់ពីកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់ ដោយមានរដ្ឋមន្ត្រីការពារជាតិ លោក Wellington Koo ត្រៀមខ្លួនដើម្បីធ្វើសេចក្តីសង្ខេបជូនអ្នកសារព័ត៌មាន។
ការប្រកាសនេះ កើតឡើងចំពេលភាពតានតឹងក្នុងតំបន់កើនឡើង រួមទាំងជម្លោះការទូតរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង និងការអនុម័តរបស់សហរដ្ឋអាមេរិកថ្មីៗនេះលើការលក់គ្រឿងបន្លាស់យោធាតម្លៃ៣៣០លានដុល្លារឲ្យតៃវ៉ាន់ ដែលជាការលក់លើកដំបូងចាប់តាំងពីលោក ដូណាល់ ត្រាំ បានត្រឡប់មកកាន់សេតវិមានវិញនៅក្នុងអាណត្តិទីពីរ។
តៃវ៉ាន់បានស្នើសុំថវិកាការពារជាតិ ៩៤៩.៥ពាន់លានដុល្លារតៃវ៉ាន់ (ប្រហែល៣០ពាន់លានដុល្លារ) សម្រាប់ឆ្នាំក្រោយ ដែលស្មើនឹង៣.៣២%នៃGDP ហើយលោកឡៃ បានសន្យាថានឹងបង្កើនការចំណាយដល់៥%នៅឆ្នាំ២០៣០។
លោកឡៃ ក៏បានសន្យាផងដែរថានឹងពន្លឿនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស «T-Dome» ដើម្បីកសាងនូវអ្វីដែលលោកហៅថា «តៃវ៉ាន់ដែលមិនអាចឈ្លានពានបាន»៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


