ព័ត៌មានអន្ដរជាតិ
ចិន ព្រមាន កម្ទេចរាល់ការប៉ុនប៉ងជ្រៀតជ្រែកពីបរទេស ក្នុងបញ្ហាកោះតៃវ៉ាន់
ស្របពេលភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ កាន់តែឡើងកម្តៅខ្ពស់នោះ ជាពិសេសមានការលូកដៃពីសំណាក់ប្រទេសជប៉ុនផងនោះ ស្រាប់តែឥឡូវនេះ ចិនបានចេញការព្រមានខ្លាំងៗថា រាល់ការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការនេះ ទីក្រុងប៉េកាំងនឹងកម្ទេចចោលតែម្តង។

ការព្រមាននេះគឺចេញពីមាត់អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោក Peng Qingen ដែលថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥និងផ្សាយដោយសារព័ត៌មាន The Star ថា៖ «យើងមានឆន្ទៈយ៉ាងមុតមាំ ការប្តេជ្ញាចិត្តខ្ពស់និងសមត្ថភាពដ៏រឹងប៉ឹងក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់យើង ហើយយើងនឹងបង្រ្កាបការជ្រៀតជ្រែកពីបរទេសទាំងអស់»។
លោកបន្តថា៖ «ការដាក់ពង្រាយអាវុធវាយលុករបស់ជប៉ុន នៅក្នុងតំបន់ក្បែរដែនដីតៃវ៉ាន់របស់ចិន គឺជាទង្វើដ៏គ្រោះថ្នាក់បំផុត ដែលជាការបង្កើតភាពតានតឹងក្នុងតំបន់ដោយចេតនា និងបង្កឲ្យមានការប្រឈមមុខដាក់គ្នាខាងយោធា»។

ការព្រមាននេះគឺឆ្លើយតបទៅផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសរបស់ជប៉ុន នៅលើកោះ Yonaguni ដែលជាកោះមួយស្ថិតនៅចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning កាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ ក៏និយាយដែរថា វិធានការនេះមានបំណងបង្កភាពតានតឹងក្នុងតំបន់ និងញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា។
លោកស្រីព្រមានថា៖ «កម្លាំងស្តាំនិយមនៅជប៉ុន កំពុងដឹកនាំទីក្រុងតូក្យូនិងតំបន់ឆ្ពោះទៅរកគ្រោះមហន្តរាយ។ ទីក្រុងប៉េកាំងមានការតាំងចិត្ត និងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


