កីឡា
កីឡាកម្ពុជា ៥ ប្រភេទនេះ មានសក្តានុពលរកមេដាយកីឡាស៊ីហ្គេម នៅថៃ
កម្ពុជា បានសម្រេចបញ្ជូនកីឡាចំនួន ១៣ ប្រភេទទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ នៅប្រទេសថៃ បន្ទាប់ពីសម្រេចដកកីឡាចំនួន ៨ ប្រភេទចេញដោយសារបារម្ភពីសុវត្ថិភាព។

កីឡាទាំង ១៣ ប្រភេទគឺ កីឡា ហែលទឹក អត្តពលកម្ម គុនដាវ កាយសម្ព័ន ជឺជីតស៊ូ ឃីកបុកស៊ីង តេក្វាន់ដូ ជិះសេះ ម៉ូតូទឹក ត្រីយ៉ាត្លុង បាល់ទាត់លើតុ បាល់ទះ និង កីឡាអេឡិចត្រូនិក ដែលស្មើនឹងប្រតិភូ-អត្តពលិកចំនួន ១៥០នាក់។

ក្នុងចំណោមកីឡា ១៣ ប្រភេទនេះ មានកីឡាចំនួន ៥ ប្រភេទ ដែលកម្ពុជាអាចសង្ឃឹមទទួលបានមេដាយ ខណៈកីឡាផ្សេងទៀតហាក់ដូចជាពិបាកខ្លាំងក្នុងការប្រជែងរកមេដាយ។ កីឡាដែលមានសក្តានុពលសម្រាប់កម្ពុជា ជឺជីតស៊ូ ឃីកបុកស៊ីង ម៉ូតូទឹក បាល់ទាត់លើតុ និង កីឡាអេឡិចត្រូនិក។

កីឡាជឺជីតស៊ូកម្ពុជាតែងតែទទួលបានមេដាយសម្រាប់ការប្រកួតលើឆាកអន្តរជាតិទាំងក្នុងតំបន់ និងទ្វីប។ សូម្បីតែគ្រូបង្វឹក និងកីឡាករ កីឡាការិនីជឺជីតស៊ូផ្ទាល់មានសង្ឃឹមក្នុងការទទួលបានមេដាយ។
កីឡាប្រដាល់ឃីកបុកស៊ី តែងតែទទួលបានមេដាយសម្រាប់ការប្រកួតកម្រិតអាស៊ាន អាស៊ី និងកីឡាស៊ីហ្គេម កន្លងមក ដូច្នេះការចូលរួមប្រកួតស៊ីហ្គេម លើកនេះក៏សង្ឃឹមរកបានមេដាយ។ ជាមួយគ្នានេះ កីឡាម៉ូតូទឹក ក៏មានសក្តានុពលសម្រាប់កម្ពុជា ដោយកីឡាករធ្លាប់បានឈ្នះមេដាយកីឡាស៊ីហ្គេម កីឡាទ្វីបអាស៊ី និងពិភពលោក។

កីឡាបាល់ទាត់លើតុ ជាប្រភេទកីឡាថ្មីបំផុតសម្រាប់ការប្រកួតដណ្តើមមេដាយជាផ្លូវការក្នុងកីឡាស៊ីហ្គេម ឆ្នាំ ២០២៥នេះ។ កាលស៊ីហ្គេម ឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា កីឡាបាល់ទាត់លើតុ ត្រូវបានដាក់ឲ្យប្រកួតក្នុងលក្ខខណ្ឌកីឡាសម្តែង និងប្រកួតប្រជែងដណ្តើមមេដាយដែរ ប៉ុន្តែមិនរាប់បញ្ចូលជាផ្លូវការក្នុងតារាងមេដាយឡើយ។ បន្ទាប់ពីជោគជ័យក្នុងការបង្ហាញកាលស៊ីហ្គេម ២០២៣ និងការប្រកួតអន្តរជាតិផ្សេងៗនាពីរឆ្នាំកន្លងទៅនេះ កីឡាបាល់ទាត់លើតុត្រូវបានដាក់ឲ្យប្រកួតជាផ្លូវការ។ ក្នុងនោះកីឡាករ កីឡាការិនីបាល់ទាត់លើតុកម្ពុជាក៏មានបទពិសោធ និងត្រៀមខ្លួនបានល្អដែរ។

ចំណែក កីឡាអេឡិចត្រូនិក (Esports) ដែលជាកីឡាសម័យទំនើបក៏ជាកីឡាមានសក្តានុពលសម្រាប់កម្ពុជា ក្នុងស្វែងរកមេដាយ។ នៅក្នុងតំបន់អាស៊ាននេះ កីឡាអេឡិចត្រូនិកកម្ពុជាក៏ស្ថិតក្នុងចំណោមលំដាប់កំពូលទាំង៥ ដូចជា ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ជាដើម ខណៈម្ចាស់ផ្ទះថៃមិនមានកីឡាប្រភេទ Mobile Legends ចូលរួមប្រកួតទេ។ ដូច្នេះកម្ពុជារំពឹងឈានដល់តំបន់មេដាយ។

ចំណែកវេបសាយ Main Stand របស់ថៃបានផ្សាយថា កម្ពុជាអាចទទួលបានមេដាយមាស ៧គ្រឿងពីកីឡាទាំង ១៣ ប្រភេទ ក្នុងកីឡាស៊ីហ្គេម នៅថៃ។ កីឡាដែលវេបសាយថៃផ្សាយថា កម្ពុជាអាចទទួលបានមេដាយមាសគឺ រត់ចម្ងាយ ៨០០ម៉ែត្រ១គ្រឿង ជឺជីតស៊ូ២គ្រឿង ឃីកបុកស៊ីង១គ្រឿង តេក្វាន់ដូ១គ្រឿង ម៉ូតូទឹក១គ្រឿង និង ទ្រីយ៉ាថ្លុង១គ្រឿង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


