ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ត្រៀមទិញអាវុធដំបូងសម្រាប់គម្រោងការពារដែនអាកាសថ្មី «T-Dome»
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃចន្ទទី១ខែធ្នូនេះថា តៃវ៉ាន់កំពុងត្រៀមទិញអាវុធដំបូងរបស់ខ្លួនសម្រាប់ប្រព័ន្ធការពារដែនអាកាសទ្រង់ទ្រាយធំថ្មីមួយ ដែលជាសញ្ញាបង្ហាញពីភាពបន្ទាន់របស់រដ្ឋាភិបាលតៃប៉ិក្នុងការបង្កើនល្បឿនកម្មវិធីការពារ ខណៈដែលប្រទេសចិនបង្កើនសម្ពាធយោធា។

កាសែត United Daily News (UDN) បានចុះផ្សាយដោយដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះថា ក្រសួងការពារជាតិកំពុងធ្វើការជាមួយស្ថានទូតអាមេរិក ដើម្បីទទួលបានប្រព័ន្ធបញ្ជាប្រតិបត្តិការចម្រុះ (IBCS) របស់ក្រុមហ៊ុន Northrop Grumman។ ប្រព័ន្ធនេះភ្ជាប់ឧបករណ៍ចាប់សញ្ញា និងអាវុធនៅលើប្រព័ន្ធតែមួយ ដែលអាចឲ្យមានការតាមដាន និងស្ទាក់ចាប់ការគំរាមកំហែងដែលចូលមកបានកាន់តែលឿន។
យោងតាមកាសែត UDN កញ្ចប់ដែលត្រូវបានរាយការណ៍នេះ ក៏រួមបញ្ចូលទាំងប្រព័ន្ធមីស៊ីល Patriot PAC-3 បន្ថែម និងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ Patriot ដែលមានស្រាប់របស់តៃវ៉ាន់ផងដែរ។
លោកប្រធានាធិបតី Lai Ching-te បានប្រកាសកាលពីខែតុលាថា តៃវ៉ាន់នឹងពន្លឿនការអភិវឌ្ឍគម្រោងខែលការពារដែនអាកាសថ្មីមួយ ដែលគេស្គាល់ថាជា «T-Dome (Taiwan Dome)» ដែលមានបំណងផ្តល់នូវ«ការការពារពហុស្រទាប់ ការតាមដានកម្រិតខ្ពស់ និងការស្ទាក់ចាប់ប្រកបដោយប្រសិទ្ធភាព»។ ព័ត៌មានលម្អិតអំពីបច្ចេកទេសតិចតួចប៉ុណ្ណោះដែលត្រូវបានលាតត្រដាង ប៉ុន្តែគេដឹងថា គំនិតផ្តួចផ្តើមនេះគឺជាចំណុចស្នូលនៃជំហររបស់លោក Lai ដើម្បីទប់ស្កាត់ការវាយប្រហារដែលអាចកើតមានពីប្រទេសចិន។
ទីក្រុងប៉េកាំងបានបង្កើនសកម្មភាពយោធាជុំវិញតៃវ៉ាន់ ចាប់តាំងពីលោក Lai ចូលកាន់តំណែងនៅឆ្នាំ២០២៤។ មហាយក្សអាស៊ីមួយនេះចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនបានបដិសេធក្នុងការប្រើប្រាស់កម្លាំងនោះទេ។
លោក Lai បាននិយាយកាលពីសប្តាហ៍មុនថា តៃវ៉ាន់គ្រោងនឹងបន្ថែមថវិកាការពារជាតិចំនួន៤០ពាន់លានដុល្លារទៀត។ កាសែត UDN បានរាយការណ៍ថា ផ្នែកមួយនៃថវិកានោះនឹងត្រូវប្រើប្រាស់សម្រាប់អាវុធអាមេរិកសម្រាប់គម្រោង T-Dome នេះឯង៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


