សេដ្ឋកិច្ច
ការហោះហើរប្រចាំថ្ងៃ របស់យន្តហោះ Airbus មានសុវត្ថិភាព ១០០%
គិតរហូតមកដល់ពេលនេះ កម្ពុជាមានយន្ហោះ Airbus ចុះបញ្ជីសរុបចំនួន ១៥ គ្រឿង ដែលកំពុងប្រើប្រាស់ក្នុងប្រតិបត្តការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេក្តីប្រកាសអាសន្ន (Emergency Airworthiness Directive–EAD) ពីអាជ្ញាធរអាកាសចរណ៍សហគមន៍អឺរ៉ុប (EASA) ស្តីពីកង្វល់ដល់លទ្ធភាពហោះហើររបស់យន្តហោះ Airbus មួយចំនួនមក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានចាត់ការបន្ទាន់ក្នុងការបញ្ជូន និងផ្សព្វផ្សាយសេចក្ដីជូនដំណឹងនេះទៅកាន់ គ្រប់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានយន្តហោះ Airbus ចុះបញ្ជីនៅកម្ពុជា ដើម្បីអនុវត្តវិធានការទាន់ពេលវេលា។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ (Operators) បានអនុវត្ត ការវាយតម្លៃ និងអនុវត្តវិធានការបច្ចេកទេស ដោយឯករាជ្យលើយន្តហោះរបស់ខ្លួន ទៅតាមភាពលំដាប់លំដោយដូចជា៖
– ការវាយតម្លៃសុវត្ថិភាព (Safety Assessment)
– ការត្រួតពិនិត្យបច្ចេក ទេស ជាក់លាក់ (Technical Inspection)
– ការវាយតម្លៃហានិភ័យ និងផលប៉ះពាល់ (Risk Impact Assessment)
-ការអនុវត្តវិធានការអនុលោមភាព (Compliance Measures) ដោយផ្អែកលើតម្រូវការ EAD របស់ EASA។

ក្នុងចំណោមយន្តហោះចុះបញ្ជី សរុប ១៥ គ្រឿង មានតែ ៣ គ្រឿងប៉ុណ្ណោះ ដែលត្រូវបានកំណត់ថា ទទួលរងផលប៉ះពាល់បន្ទាប់បន្សំ តាមប្រកាស EAD។
ក្រុមហ៊ុនប្រតិបត្តិដែលពាក់ព័ន្ធនោះ បានអនុវត្តវិធានការបច្ចេកទេសចប់សព្វគ្រប់ រួចហើយ ដោយមានការត្រួតពិនិត្យ និងបញ្ជាក់ពីអ្នកបច្ចេកជំនាញរបស់ SSCA ត្រឹមត្រូវ។
បើតាម លោក ស៊ីន ចាន់សិរីវុត្ថា គ្មានផលប៉ះពាល់ ឬការរំខានណាមួយ លើប្រតិបត្តការ ហោះហើរប្រចាំថ្ងៃ ពាក់ព័ន្ធទៅនឹងបញ្ហាសុវត្ថិភាពឡើយ។
ក្រុមហ៊ុនក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នៅតែបន្តប្រតិបត្តការតាមស្ដង់ដារសុវវត្ថិភាពរបស់ ICAO, EASA និងក្រោមការត្រួតពិនិត្យរបស់ SSCA ដោយសុវត្ថិភាពជាអាទិភាពចម្បង៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


