Connect with us

កីឡា

ក្រោយ​បាល់ទះ​ដក​ខ្លួន កីឡា​កម្ពុជា ១២ ​ប្រភេទ​ភាគ​ច្រើន​មិន​មែន​ក្រុម​ ​ទៅ​ប្រកួត​ស៊ីហ្គេម​ នៅ​ថៃ

បានផុស

នៅ

កម្ពុជា បាន​សម្រេច​បញ្ជូន​កីឡា​ចំនួន ១២ ប្រភេទ​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ បន្ទាប់​ពី​ក្រុម​កីឡាបាល់ទះ​បាន​ដក​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡា​ទាំង ១២ ប្រភេទ​របស់​កម្ពុជា​គឺ​ ​កីឡា ហែលទឹក អត្តពលកម្ម គុនដាវ កាយ​សម្ព័ន្ធ​ ជឺជី​តស៊ូ ​ឃីកបុកស៊ីង តេក្វាន់ដូ ជិះ​សេះ ​ម៉ូតូ​ទឹក ត្រីយ៉ាត្លុង បាល់​ទាត់​លើ​តុ និង កីឡា​អេឡិចត្រូនិក។ ក្នុង​ចំណោម​កីឡា​ទាំង ១២ ប្រភេទ​នេះ ​មាន​តែ​កីឡា​អេឡិចត្រូនិក​មួយ​ប្រភេទ​​ប៉ុណ្ណោះ​ដែល​​ប្រកួត​ជា​ក្រុម​ ហើយ​មិន​ប៉ះទង្គិច​រាង​កាយ​គ្នា​ថែម​ទៀត ដោយសារ​ប្រើ​ប្រាស់​ទូរសព្ទ​​ប្រកួត។ ចំណែក​កីឡា ១១ ​ប្រភេទ​ផ្សេង​ទៀត ភាគ​ច្រើន​ប្រកួត​លក្ខណៈ​ឯកត្តជន ឬ​គូ​ប៉ុណ្ណោះ។

ក្រុម Esports បុរសកម្ពុជា

ដំបូង​ឡើង កម្ពុជា​បាន​កំណត់​កីឡា​ចំនួន ២១​កីឡា​​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ ប៉ុន្តែ​ក្រោយ​មក​ក៏​ដក​កីឡា​ចំនួន ៩ ប្រភេទ​ចេញ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព។ កីឡាទាំង​នេះ​ភាគ​ច្រើន​ប្រកួត​នៅ​តាម​ខេត្ត និង​កីឡា​ខ្លះ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​ដែល​អាច​ប្រឈម​​ហានិភ័យ​កាន់​តែ​ខ្ពស់។

ក្រុម Esports នារី​កម្ពុជា

​កាល​បរិច្ឆេទ​ប្រកួត​របស់​កីឡាករ កីឡាការិនី​កម្ពុជា

  • ហែលទឹក ពី​ថ្ងៃ​ទី​១០ ដល់ ទី​១៣ ធ្នូ
  • អត្តពលកម្ម ពីថ្ងៃ​ទី ១១ ដល់ ទី​១៦ ធ្នូ
  • គុនដាវ ពី​ថ្ងៃ​ទី​១៥ ដល់ ទី​១៩ ធ្នូ
  • កាយ​សម្ព័ន្ធ ពី​ថ្ងៃ​ទី​១០ ដល់​ទី​១៣ និង​​ថ្ងៃ​ទី​១៥-១៦ ធ្នូ
  • ជឺជី​តស៊ូ ពី​ថ្ងៃ​ទី​១០ ដល់​ទី ១៣ ធ្នូ
  • ឃីកបុកស៊ីង ពី​ថ្ងៃ​ទី​១៣ ដល់​ទី​១៦ ធ្នូ
  • តេក្វាន់ដូ ពី​ថ្ងៃ​ទី​១០ ដល់​ទី​១៣ ធ្នូ
  • ជិះ​សេះ ពី​ថ្ងៃ​ទី​១៣ ដល់​ទី​១៩ ធ្នូ
  • ម៉ូតូ​ទឹក ពី​ថ្ងៃ​ទី​១១ ដល់​ទី​១៥ ធ្នូ
  • ត្រីយ៉ាត្លុង ពី​ថ្ងៃ​ទី​១៥ ដល់​ទី​១៩ ធ្នូ
  • បាល់​ទាត់​លើ​តុ ពី​ថ្ងៃ​ទី​១០ ដល់ទី១២ ធ្នូ
  • កីឡា​អេឡិចត្រូនិក ពី​ថ្ងៃ​ទី​១៣ ដល់ ទី​១៩ ធ្នូ
ក្រុម​កីឡា​បាល់ទាត់​លើ​តុ​កម្ពុជា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម