សេដ្ឋកិច្ច
តម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា រំពឹងកើនឡើងជាង ១៧០០ ដុល្លារ មួយតោន
ទីផ្សារតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជារំពឹងកើនឡើងខ្ពស់ដល់ជាង ១ ៧០០ ដុល្លារ ក្នុងមួយតោនដោយសារចន្ទីសកលប្រឈមនឹងការផ្គត់ផ្គង់ បម្រែបម្រួលនយោបាយ អាកាសធាតុ និងពាណិជ្ជកម្ម។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា តម្រូវការស្វាយចន្ទីរបស់ពិភពលោកមានការកើនឡើង ប៉ុន្តែអាកាសធាតុធ្វើឱ្យចន្ទីនៅតំបន់ដាំដុះ នៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកខាងកើតធ្លាក់ទិន្នផល ដែលនឹងជំរុញឱ្យតម្លៃគ្រាប់ស្វាយចន្ទីកើនឡើង។
លោក អួន ស៊ីឡុត យល់ឃើញថា៖ «ធម្មតាតែកាលណា ទិន្នផលធ្លាក់ តម្រូវការច្រើន វាជាសញ្ញាវិជ្ជមានដល់តម្លៃស្វាយចន្ទី»។
តម្រូវការនៅចិនក៏ច្រើន នៅអឺរ៉ុបក៏ច្រើន ហើយនៅវៀតណាម អស់គ្រាប់ឆៅហើយ គាត់ចាប់ផ្ដើមសម្រុកទិញពីបណ្ដាប្រទេសអាហ្វ្រិកខាងលិច ប៉ុន្តែមិនទាន់ដល់រដូវប្រមូលផល ពោលគឺដល់តែប្រទេស តង់ហ្សានី ដែលធ្វើឱ្យតម្លៃហក់ឡើងដល់ ១៧៦០ ដុល្លារ ក្នុងមួយតោន។

លោក អួន ស៊ីឡុត បន្ថែមថា នេះជាសញ្ញាល្អសម្រាប់ចន្ទីកម្ពុជា ប៉ុន្តែយើងនៅបារម្ភអំពីអាកាសធាតុ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទិន្នផលនារដូវកាលឆ្នាំ ២០២៦ ខាងមុខ។
លោក អួន ស៊ីឡុត បញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបង្កជាបញ្ហាប្រឈមដ៏ធំ ប៉ុន្តែកសិករបានត្រៀមខ្លះហើយសម្រាប់សម្របខ្លួន។
សមាគមបានធ្វើការស្រាវជ្រាវ លើការងារជាក់ស្តែង និងបានណែនាំនូវដំណោះស្រាយ ជីបាញ់តាមស្លឹកដែលមានតម្លៃសមរម្យ និងផលិតដោយខ្លួនឯង ដូចជា មីក្រូសរីរាង្គដែលមានប្រសិទ្ធភាពខ្ពស់(HEM) និងបាក់តេរីមីក្រូសរីរាង្គមូលដ្ឋាន Bacillus subtilis (IMOBs)។

វិធីសាស្រ្តទាំងនេះបាន ជំរុញទិន្នផលស្វាយចន្ទីបានជាង ១០ ភាគរយ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ ខណៈថ្លៃដើមផលិតក៏ត្រូវកាត់បន្ថយ។
យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជារកចំណូលបានជាង ៨០៧ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កើនឡើង ៦០,៩៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


