Connect with us

ព័ត៌មានអន្ដរជាតិ

សហភាពអឺរ៉ុប ព្រមានអាមេរិក កុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងច្រើនពេក

បានផុស

នៅ

បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានរិះគន់គោលនយោបាយ និងបទប្បញ្ញត្តិអន្តោប្រវេសន៍របស់អឺរ៉ុប និងលើកឡើងពីភាពស្រពិចស្រពិលនៃវិបត្តិការផុតពូជនៃអរិយធម៌ សហភាពអឺរ៉ុប (EU) បានរុញច្រានចោលភ្លាមៗ និងបានព្រមានទីក្រុងវ៉ាស៊ីនតោន ឲ្យឈប់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង។

លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប (រូបថត Marco Longari/Pool តាមរយៈ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយដោយភ្នាក់ងារ biz លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានថ្លែងនៅក្នុងសន្និសីទ Jacques Delors នៅទីក្រុងប៉ារីសកាលពីថ្ងៃទី៨ធ្នូថា សម្ព័ន្ធមិត្តមិនគំរាមកំហែងជ្រៀតជ្រែកក្នុងជីវិតនយោបាយ ឬជម្រើសប្រជាធិបតេយ្យរបស់សម្ព័ន្ធមិត្តផ្សេងទៀតទេ។ ដូច្នេះ អាមេរិកមិនអាចនិយាយអំពីចក្ខុវិស័យ និងសេរីភាពនៃការបញ្ចេញមតិរបស់អឺរ៉ុបក្នុងនាមខ្លួនបានទេ។

លើសពីនេះទៀត លោកក៏បានវាយបកចំពោះការរិះគន់របស់អាមេរិក ក្នុងបទប្បញ្ញត្តិបច្ចេកវិទ្យាធំៗរបស់អឺរ៉ុប ដោយថា «បើគ្មានសេរីភាពនៃព័ត៌មានទេ ក៏គ្មានសេរីភាពនៃការបញ្ចេញមតិដែរ និងសេរីភាពនៃព័ត៌មានរបស់ពលរដ្ឋមិនត្រូវលះបង់ដើម្បីការពារក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកឡើយ»។

ដោយឡែក កាលពីថ្ងៃទី ៥ធ្នូនេះ អាមេរិកបាននិយាយនៅក្នុងបណ្ដាញ NSS ថា អឺរ៉ុបប្រឈមមុខនឹងការរំពឹងទុកដ៏អាក្រក់នៃការផុតពូជនៃអរិយធម៌ ដែលជាសញ្ញានៃការគាំទ្រយ៉ាងមានប្រសិទ្ធភាពចំពោះគណបក្សស្តាំនិយមរបស់អឺរ៉ុបដែលតស៊ូមតិប្រឆាំងនឹងគោលនយោបាយប្រឆាំងអន្តោប្រវេសន៍។ នៅថ្ងៃដដែលនោះ គណៈកម្មការអឺរ៉ុបបានដាក់ប្រាក់ពិន័យបន្ថែមចំនួន ១២០ លានអឺរ៉ូលើ X ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគ្រប់គ្រងដោយលោក Elon Musk ដែលបង្កើនភាពតានតឹងរវាងភាគីទាំងពីរបន្ថែមទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ចិន បញ្ជូនពលរដ្ឋជាង ១០០០ នាក់ ពាក់ព័ន្ធក្រុមឆបោក ជាប់ព្រំដែន ថៃ-មីយ៉ាន់ម៉ា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម