ព័ត៌មានជាតិ
ប្រធានគណៈបញ្ជាការឯកភាពរាជធានី ចុះពិនិត្យទីតាំងបិទខ្ទប់ នៅស្ពានអាកាសក្បាលថ្នល់ គល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ខណៈមានលំហូរចរាចរណ៍ ពីផ្លូវជាតិលេខ១ច្រើន
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អមដំណើរដោយលោកមាន់ ចាន់យ៉ាដាអភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍សុង លី ស្នងការរងនគរបាលរាជធានីបានចុះទៅពិនិត្យដល់ទីតាំងបិទខ្ទប់ នៅស្ពានអាកាសក្បាលថ្នល់ គល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ខណៈដែលទីតាំងទាំង២នេះមានការកកស្ទះចរាចរណ៍ ដោយប្រជាពលរដ្ឋបានធ្វើដំណើរ ចេញចូលរាជធានីតាមបណ្តោយផ្លូវជាតិលេខ១ច្រើន ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។

លោកឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំអោយអាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ចត្រូវអនុវត្តអោយបានម៉ឹងម៉ាត់បំផុតទៅលើសេចក្តីសំរេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងភូមិសាស្ត្រក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជំងឺនេះបានឆ្លងរាលដាល់ខ្លាំងក្លាបំផុត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលបានបង្ខំអោយអាជ្ញាធររាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលធ្វើការបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ បិទខ្ទប់ភូមិ សង្កាត់ ខណ្ឌ និងផ្សារមួយចំនួន ហើយនៅរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលបានសំរេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងភូមិសាស្ត្រក្រុងតាខ្មៅខេត្តកណ្តាលតែម្តង ដើម្បីកាត់ផ្តាច់ហើយបាននូវការរីកសាយភាយជម្ងឺនេះបន្តទៀត។

ទោះបីជាយ៉ាងណាក្តី ក្នុងការចុះពិនិត្យស្ថានភាពលំហូរចរាចរណ៍ប្រជាពលរដ្ឋនិងទីតាំងបិទខ្ទប់ខាងលើនេះ លោកឃួង ស្រេង ក៏បានសំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការសោគយល់និងចូលរួមអនុវត្ត និងសហការជាមួយអាជ្ញាធរក្នុងតំណាក់កាលដ៏សែនលំបាកនេះ ដើម្បីនាំគ្នាឆ្លងអោយផុតពីជម្ងីកូវីដ-១៩ដ៏សាហាវនេះ ៕
អត្ថបទ៖ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


