Connect with us

កីឡា

កីឡា​ហាប់គីដូ​ មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់​ស្គាល់​ក្រោយមាន​ការ​​យក​ចិត្ត​ទុកដាក់ពី​ប្រធាន​ និង​ថ្នាក់ដឹកនាំ​

បានផុស

នៅ

អគ្គលេខាធិការ​សហព័ន្ធខ្មែរ​កីឡា​ហាប់គីដូ​ ថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សហព័ន្ធ​មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កក់​សម្គាល់​ក្រោម​ការ​យក​ចិត្ត​ទុកដាក់​ពី​លោក​ប្រធាន​ អនុប្រធាន​ រហូត​មាន​អ្នក​ចាប់​អារម្មណ៍​ និង​បាន​ចូលហ្វឹកហាត់ក៏​​ច្រើន និង​ចេញ​ទៅ​ប្រកួត​នៅ​អន្តរជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមកីឡាហាប់គីដូ

លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​តែងតែ​មាន​សកម្មភាព​ជា​បន្តបន្ទាប់​ពិសេសលើ​ការ​ហ្វឹកហាត់​ និង​ការ​ប្រឡង​តំឡើង​ខ្សែក្រវាត់​ដល់​សិស្ស​គុន​ដែល​បាន​បំពេញ​តាម​ពេលវេលា​រួម​ទាំង​បច្ចេកទេស​តាម​ការ​កំណត់​កន្លង​មក។​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធាន​សហព័ន្ធ​ លោក​ សៅ សេងហាក់​ និង​អនុប្រធាន​ លោក​ គួច​ ហុងជៀក​ ប៉ុន្មាន​ឆ្នាំ​នេះ​ទទួល​បាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់។​

ក្រុមកីឡាហាប់គីដូ

ថ្នាក់ដឹកនាំ​ និង​ជា​គ្រូ​បង្វឹក​ជើង​ចាស់​ខាងលើ​បន្ត​ទៀត​ថា​ ការ​រីកចម្រើន​របស់​សហព័ន្ធ​គឺ​រួម​មាន​បាន​បញ្ជូន​កីឡាករ កីឡាការិនី​ទៅ​ប្រកួត​នៅ​អន្តរជាតិ​ជា​ច្រើន​លើក​ បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ២ដង​រួច​ហើយ​ ខណៈ​សហព័ន្ធ​មិន​ដែល​មាន​លទ្ធភាព​រៀបចំ​ឡើយ​រយៈពេល​ប្រហែល​ ៣០​ឆ្នាំ​មក​នេះ។​ មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ និង​បាន​ចូល​ហ្វឹកហាត់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែល​ជា​ផល​ល្អ​ក្នុង​ការ​បង្កើន​ធនធាន​កីឡាហាប់គីដូ​នេះ​តទៅ​មុខ​ទៀត។​

ក្រុមកីឡាហាប់គីដូ

បញ្ជាក់​ដែរ​ថា​ កីឡា​ហាប់គីដូ​ជា​ប្រភេទ​កីឡាមួយ​​ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​កូរ៉េខាងត្បូង​។ កីឡា​មួយ​នេះ​បាន​ជ្រួតជ្រាប​ និង​ចូល​មក​កាន់​កម្ពុជា​រយៈពេល​ជា​ច្រើន​​ឆ្នាំ​មកហើយ​ និង​បច្ចុប្បន្ន​នេះ​មាន​សហព័ន្ធ​ដឹកនាំ​ត្រឹមត្រូវ​ និង​កំពុង​ហ្វឹកហាត់ជា​ប្រចាំ​នៅ​លើ​តំបូល​អគារ​សូហ្វតិន្នីស។​ ប្រធាន​សហព័ន្ធ​ដឹកនាំ​ដោយ​លោក​ សៅ​ សេងហាក់​ អនុប្រធាន​លោក​ គួច​ ហុងជៀក​ នា​ពេល​បច្ចុប្បន្ន​នេះ៕​

ការ​ប្រកួតកន្លងទៅ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម