ព័ត៌មានអន្ដរជាតិ
វៀតណាម ថា ពលរដ្ឋខ្លួនមានសុវត្ថិភាពក្រោយការជម្លៀសចេញពីតំបន់ប្រយុទ្ធកម្ពុជា–ថៃ
ក្រសួងការបរទេសវៀតណាម បានចេញសេចក្ដីថ្លែងការណ៍នាថ្ងៃព្រហស្បតិ៍ទី១១ខែធ្នូឆ្នាំ២០២៥នេះថា ពលរដ្ឋវៀតណាមដែលរស់នៅក្បែរព្រំដែនកម្ពុជា–ថៃ ត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព ឬលែងស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ព្រោះការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរទៀតហើយ។

យោងតាម Viet Nam News អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Phạm Thu Hằng បាននិយាយថា ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងភ្នំពេញ និងបាងកក បានចេញសេចក្តីណែនាំអំពីការធ្វើដំណើរនៅថ្ងៃទី៩ខែធ្នូ ដោយជំរុញឲ្យពលរដ្ឋជៀសវាងតំបន់ជម្លោះ និងផ្លាស់ទីទៅកាន់តំបន់ដែលមានសុវត្ថិភាពយ៉ាងឆាប់រហ័ស ស្របតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។
លោកស្រី បានបន្ថែមថា «ព័ត៌មានចុងក្រោយពីបេសកជនរបស់យើងនៅក្នុងប្រទេសថៃ និងកម្ពុជាបង្ហាញថា ពលរដ្ឋវៀតណាមភាគច្រើននៅក្នុងតំបន់នោះ ត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព ឆ្ងាយពីតំបន់ប្រយុទ្ធ»។
អ្នកនាំពាក្យក្រសួងការបទេសរូបនេះ បានបន្តថា ក្រសួងបានស្នើដល់ភ្នាក់ងារវៀតណាមពាក់ព័ន្ធឲ្យវាយតម្លៃយ៉ាងដិតដល់នូវការវិវត្តនៃស្ថានការណ៍ ខណៈដែលខ្លួនកំពុងរក្សាទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងបណ្តាញសហគមន៍វៀតណាម ដើម្បីត្រៀមរៀបចំវិធានការការពារបន្ថែមទៀត ប្រសិនបើចាំបាច់។
កាលពីថ្ងៃទី៨ធ្នូ ប្រទេសវៀតណាមបានសម្តែងនូវ«ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការបន្តអរិភាពរវាងកម្ពុជានិងថៃ ដោយអំពាវនាវឲ្យភាគីទាំងពីរបង្ហាញ «ការអត់ធ្មត់ខ្ពស់បំផុត» ចៀសវាងការប្រើប្រាស់កម្លាំង គោរពការប្តេជ្ញាចិត្តឈប់បាញ់ និងដោះស្រាយជម្លោះដោយសន្តិវិធីក្រោមច្បាប់អន្តរជាតិ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


