ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង សម្រេចបន្តបិទក្រុងបាវិតរយៈពេល១៤ ថ្ងៃបន្ថែមទៀត
រដ្ឋបាលខេត្តស្វាយរៀងបានសម្រេចបិទក្រុងបាវិតរយៈពេល១៤ថ្ងៃបន្ថែមទៀតបន្ទាប់ពីបានបិទរយៈពេល១២ថ្ងៃគឺចាប់ពីថ្ងៃទី០៧រហូតដល់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២១រួចមក។

តាមរយៈសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀងចុះថ្ងៃទី១៨មេសានេះបានឲ្យដឹងថារដ្ឋបាលខេត្តសម្រេចដាក់វិធានការរដ្ឋបាលជាបណ្ដោះអាសន្ននៅក្រុងបាវិតខេត្តស្វាយរៀងពេល១៤ថ្ងៃជាបន្តទៀតគឺចាប់ពីម៉ោងសូន្យថ្ងៃទី១៩ខែមេសារហូតដល់ថ្ងៃទ០២ខែឧសភាឆ្នាំ២០២១ដោយរឹតត្បិតចេញពីលំនៅឋានឬទីសំណាក់បច្ចុប្បន្នលែងលែងតែការធ្វើដំណើរទៅបំពេញការងារឬប្រកបមុខរបរឬអាជីវកម្មដែលមិនមានការរឹតត្បិតឬហាមឃាត់និងដោយមានការភ្ជាប់លិខិតបញ្ជាក់អំពីការងារមុខរបរឬអាជីវកម្ម។
ការធ្វើដំណើរទៅស្វែងរកគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។ទៅមន្ទីរពេទ្យមណ្ឌលសុខភាពសម្ភពទីកន្លែងព្យាបាលឱសថស្ថានដោយមូលហេតុសុខភាពបន្ទាន់។បុគ្គលិកក្រុមគ្រូពេទ្យទាំងរដ្ឋនិងឯកជនមន្ត្រីរាជការក្រុមពន្លត់អគ្គីភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីបំពេញបេសកកម្មជូនស្ថាប័នអង្គភាពរថយន្តកុងតឺន័ររថយន្តដឹកទំនិញរថយន្តបាញ់បេតុងរថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញផ្គត់ផ្គង់ការដ្ឋានសំណង់រថយន្តដឹកជញ្ជូនសំរាមសំណល់រឹងសំណល់វេជ្ជសាស្ត្រនិងការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូនបុគ្គលិកនិយោជកនិងកម្មករកម្មការិនីទៅបំពេញការងារនៅក្នុងក្រុមហ៊ុនសហគ្រាសគ្រឹះស្ថានរោងចក្រឬទីតាំងអាជីវកម្មដែលអនុញ្ញាតឱ្យបើកដំណើរការជាធម្មតានិងការធ្វើដំណើរចាំបាច់ខ្ញុំផ្សេងដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ក្រៅពីនេះផ្អាករាល់ការធ្វើដំណើរចេញចូលក្នុងក្រុមហ៊ុនកំសាន្តអន្តរជាតិបាវិតម៊ុកបាយ ក្រុមហ៊ុនកាស៊ីណូពិភពថ្មី ក្រុមហ៊ុនកាស៊ីណូហ្គូដឡាក់និងក្រុមហ៊ុនអ៊ីម ភើរើដែលមានទីតាំងស្ថិតនៅក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតលើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្ដល់សេវាសង្គ្រោះបន្ទាន់សេវាសាធារណៈចាំបាច់និងបន្ទាន់ឬសេវាដឹកជញ្ជូនទំនិញស្បៀង គ្រឿងឧបភោគបរិភោគនិងការចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


