ព័ត៌មានជាតិ
ប្រធានសភា៖ កម្ពុជាគ្មានហេតុផលណាមួយទៅធ្វើសង្គ្រាមដើម្បីឱ្យពលរដ្ឋរងទុក្ខលំបាកទៀតនោះឡើយ
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើង សន្ដិភាព មានតម្លៃសម្រាប់កម្ពុជា ហើយគ្មានបំណងទៅធ្វើសង្គ្រាមជាមួយប្រទេសណាមួយទេ។ សម្ដេចបានអំពាវនាវអន្តរជាតិឱ្យមានវិធានការបញ្ឈប់អំពើឈ្លានពានរបស់ថៃ ដោយថាការឈ្លានពាននេះកំពុងបង្កការខូចខាតកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់ស្ថិរភាពសន្តិសុខពិភពលោក។

លើកឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជាលោកស្រី ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះនៅវិមានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងថាសង្គ្រាមឈ្លានពានរបស់ថៃលើកនេះឃោរឃៅ និងព្រៃផ្សៃបំផុតដោយបានសម្លាប់ជនស៊ីវិល និងធ្វើឱ្យពលរដ្ឋជាង៤០ម៉ឺននាក់ត្រូវជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពសម្ដេចថា សន្ដិសុខ ស្ថិរភាព តំបន់និងសកលលោកកំពុងរងផលប៉ះពាល់ពីអំពីឈ្លានពាននេះ។
សម្ដេចប្រធានសភាបានលើកឡើងថា៖ «កម្ពុជាគ្មានមហិច្ឆតាណាមួយក្នុងការទៅដណ្តើមទឹកដី ពីប្រទេសណាមួយឡើយ។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជាគ្មានហេតុផលណាមួយទៅធ្វើសង្រ្គាមដើម្បីឱ្យពលរដ្ឋរងទុក្ខលំបាកទៀតនោះឡើយ»។

សម្ដេចប្រធានសភាបញ្ជាក់ថា កម្ពុជាកំពុងអភិវឌ្ឍខ្លួនដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០២៥ ដូច្នេះគ្មានបំណងទៅបង្កសង្រ្គាមជាមួយប្រទេសណាមួយធ្វើឱ្យបង្អាក់គោលដៅនេះទេ។
ឯកអគ្គរដ្ឋទូតឆែកលោកស្រី ម៉ាកេតា កូល ហៃកូវ៉ា បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃនេះ ដោយថាប្រទេសលោកស្រីបានតាមដាន និងមានជំនឿថាបញ្ហានឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងពេលឆាប់ៗនេះ។

ចាប់តាំងពីការបើកការវាយប្រហារលើកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូមកប្រទេសថៃបានប្រើអាវុធធុនធ្ងន់ រួមមានទាំងយន្តហោះ F-16 គ្រាប់បែកចង្កោម និងផ្សែងពុល វាយចូល ដែនអធិបតេយ្យរបស់កម្ពុជា យ៉ាងជ្រៅពីបន្ទាត់ព្រំដែន ក្នុងរង្វង់ពី៨០ទៅ៩០គីឡូម៉ែត្រ បានបណ្តាលឱ្យបាត់បង់អាយុជីវិតជនស៊ីវិលជាច្រើន និងបង្កឱ្យប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ បានបង្ខំចិត្តរត់គេចចេញពីលំនៅដ្ឋាន។ ទ្រព្យសម្បត្តិ សាធារណៈនិងឯកជន ដូចជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទព្រះវិហារជាដើម ព្រមទំាងផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន សំណង់អគារផ្សេងទៀត បានបំផ្លាញដោយអាវុធរបស់ថៃ៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


