ព័ត៌មានអន្ដរជាតិ
នាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ចិន លេចវត្តមាននៅច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង
ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា នាវាផ្ទុកយន្តហោះដែលថ្មីបំផុត និងទំនើបបំផុតរបស់ចិន គឺនាវា Fujian បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី១៧ខែធ្នូ ដែលវាជាការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដ៏រសើបនេះជាលើកដំបូង ចាប់តាំងពី Fujian ត្រូវបានដាក់ឲ្យដំណើរការកាលពីខែមុន។

យោងតាមរ៉យទ័រ រដ្ឋាភិបាលក្រុងតៃប៉ិ បានបញ្ជាក់ថា យោធាតៃវ៉ាន់បានតាមដានយ៉ាងដិតដល់នូវការឆ្លងកាត់នេះ ដោយបានបញ្ចេញរូបភាពមិនសូវច្បាស់មួយសន្លឹកនៃនាវាផ្ទុកយន្តហោះនោះ ដែលមើលទៅហាក់ដូចជាគ្មានយន្តហោះនៅលើនាវានៅឡើយទេ។ មិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានផ្ដល់ឲ្យនោះឡើយ ហើយក្រសួងការពារជាតិចិនក៏មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។
ការធ្វើដំណើរឆ្លងកាត់នេះ កើតឡើងចំពេលដែលមានសកម្មភាពយោធាចិនស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់កោះនេះក៏ដោយ។
ប្រទេសចិនបានប្រកាសថា ខ្លួនមានអធិបតេយ្យភាពលើច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវដឹកជញ្ជូនសកលដ៏សំខាន់ ខណៈដែលតៃវ៉ាន់ និងអាមេរិក ចាត់ទុកតំបន់នេះជាដែនទឹកអន្តរជាតិ។
នាវា Fujian ដែលត្រូវបានដាក់ឲ្យចូលបម្រើការកាលពីខែវិច្ឆិកា គឺជានាវាផ្ទុកយន្តហោះទីបីរបស់ចិន ដែលបំពាក់នូវប្រព័ន្ធបាញ់បង្ហោះយន្តហោះអេឡិចត្រូម៉ាញេទិក (EMALS) ដែលជាបច្ចេកវិទ្យាមានប្រើតែមួយគត់ដោយនាវា USS Gerald R. Ford របស់កងទ័ពជើងទឹកអាមេរិកប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យយន្តហោះហោះឡើងជាមួយនឹងបន្ទុកធ្ងន់ និងប្រេងឥន្ធនៈកាន់តែច្រើន។ នាវានេះមានលក្ខណៈទំនើបជាងនាវាមុនៗ ដូចជា នាវា Liaoning និងនាវា Shandong៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


