Connect with us

សន្តិសុខសង្គម

ជនបរទេសម្នាក់ សង្ស័យលោតសម្លាប់ខ្លួនពីជាន់ទី ១៧ នៅសង្កាត់វត្តភ្នំ

បានផុស

នៅ

ជនបរទេស​ម្នាក់ បាន​ធ្លាក់​ពី​លើ​សណ្ឋាគារ ១ កន្លែង ជាន់​ទី ១៧ ចុះ​មក​ក្រោម បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ ចុះ​ត្រួតពិនិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ រសៀល ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០២៥ ស្ថិត​នៅ​ចំណុច​សណ្ឋាគារ ១ កន្លែង តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល ៥០ ឆ្នាំ ជា​ជនជាតិ​បរទេស មាន​សម្បុរ​ស ស្លៀក​ខោ​ជើង​ខ្លី ពណ៌​ត្រេអ៊ី អាវយឺត​ដៃ​ខ្លី ពណ៌ស ទើប​តែ​មក​ជួល​នៅ​ចំណុច​សណ្ឋាគារ​កើត​ហេតុ​ខាង​លើ។

នគរបាល​ជំនាញ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជនបរទេស​ខាង​លើ​នេះ មិន​ដឹង​ជា​មាន​វិបត្តិ​អ្វី​នោះ​ឡើយ ទឹកមុខ​រាង​ក្រៀមក្រំ បាន​ដើរ​ចូល​ទៅកាន់​សណ្ឋាគារ អិ​ច វ័ន រួច​ធ្វើការ​ជួល​បន្ទប់​ស្នាក់នៅ​ជាន់​ទី ១៧។ ស្រប​ពេល​ជនបរទេស​រូប​នោះ ចូល​ទៅ​ខាង​ក្នុង​បន្ទប់​បាន​សន្ទុះ​ក្រោយមក ក៏​លោត​ចុះ​មក​ក្រោម បណ្តាល​ឲ្យ​ស្លាប់ បែក​ក្បាល​ធ្លាយ​ខួរ តែម្ដង។ ភ្លាមៗ ប្រជាពលរដ្ឋ បាន​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​មក​ហ៊ុមព័ទ្ធ​ទីតាំង​ខាងលើ​ផង​ដែរ។

បច្ចុប្បន្ន សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ជំនាញ​ចក្ខុ​កោសល្យវិច័យ បាន​យក​សព​ជនរងគ្រោះ​ទៅ​ពិនិត្យ​នៅ​វត្ត ដើម្បី​សន្និដ្ឋាន​ស្វែងរក​មូលហេតុ​ផង​ដែរ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម