Connect with us

ព័ត៌មានជាតិ

សិស្សភៀសសឹកជាង១៣០០០នាក់ចុះឈ្មោះចូលរៀនបណ្តោះអាសន្នតាមគ្រឹះស្ថានសិក្សាជាង២០០០ក្នុងរាជធានីខេត្ត២២

បានផុស

នៅ

ក្រសួងអប់រំ​ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ មានសិស្សភៀសសឹកចុះឈ្មោះចូលរៀនបណ្តោះអាសន្នចំនួន១៣២១០នាក់ នៅ២០៣៣គ្រឹះស្ថានសិក្សា ក្នុងរាជធានីខេត្ត២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលភៀសសឹកទាំងអស់នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នរបស់លោកអ្នកឱ្យបានគ្រប់ៗគ្នា ស្ថិតក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ។

លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវបន្តពង្រឹងសាមគ្គីភាពគ្នារក្សាស្មារតីជាតិដ៏រឹងមាំ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងខ្មាំងឈ្លានពានដែលរំលោភបូរណភាពដែនដីរបស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី​ បានណែនាំដល់ប្រជាពលរដ្ឋកុំខ្លបខ្លាចសូមមានភាពក្លាហានហើយងើបឈរឡើងដើម្បីគាំទ្ររាជរដ្ឋាភិបាល គាំទ្រកងកម្លាំងប្រដាប់អាវុធ វីរយុទ្ធជនយើងដើម្បីប្រយុទ្ធប្រឆាំងខ្មាំងឈ្លានពាននិងត្រូវខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាពមានតែធនធានមនុស្សដែលមានគុណភាពទេទើបយើងអាចកសាងកម្ពុជាមួយដែលមានសេដ្ឋកិច្ចការអភិវឌ្ឍមានភាពរុងរឿងនិងយកឈ្នះមាសត្រូវរបស់យើង។

គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានពីសំណាក់ទ័ពសៀមចាប់ពីថ្ងៃទី៧រហូតដល់ថ្ងៃទី១៧ធ្នូឆ្នាំ២០២៥មានសាលារៀនជាប់បន្ទាត់ព្រំដែនចំនួន១០៩១សាលានៃខេតចំនួន៧ត្រូវបានបិទទ្វាប៉ះពាល់គ្រូបង្រៀន ១១៩២២នាក់និង សិស្សានសិស្ស ២៥៤៤៨០នាក់ខណៈមានជនភៀសសឹក កើនដល់ ១៣១.៦៧២គ្រួសារ ស្មើនឹង ៤៣៨.៩៥៣នាក់ ក្នុងនោះស្រ្តីមាន ២២៥.៥៧២នាក់ និងកុមារមាន ១៣៤.៦០២នាក់៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម