កីឡា
ជើងខ្លាំងខាងទាត់ Free Kick កីឡាករ ហ្វវស៊ី ហ្វីឌុស និយាយយ៉ាងណាប្រសិនបើមានក្លឹបនៅលីគកំពូលចាប់អារម្មណ៍
២គ្រាប់របស់កីឡាករ ហ្វវស៊ី ហ្វីឌុស ដែលនាំឲ្យក្រុមបាល់ទាត់កំពង់ចាមឈ្នះពានរង្វាន់សម្ដេចថ្នាក់ខេត្ត កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើឲ្យរូបគេមានការចាប់អារម្មណ៍ និងល្បីខ្លាំងលើបណ្ដាញសង្គមដោយមានការចែករំលែកច្រើនក្នុងស្រទាប់បាល់ទាត់។

កីឡាករ ហ្វវស៊ី ហ្វីឌុស
ពាក់ព័ន្ធ និងការចាប់អារម្មណ៍ពីមហាជននេះដែរកីឡាករ ហ្វវស៊ី ហ្វីឌុស ពិតជាអរគុណចំពោះការស្រឡាញ់ចូលចិត្តពីមហាជន និងអ្នកគាំទ្រមកលើរូបខ្លួន។ ងាកមកនិយាយពីក្លឹបនៅលីគកំពូលកម្ពុជាវិញ ហ្វីឌុស ថារីករាយ និងស្វាគមន៍ជានិច្ចប្រសិនបើមានការចាប់អារម្ម៍ ឬចង់ឲ្យខ្លួនទៅចូលរួមជាមួយមែន។

ហ្វីឌុស ពេលទាត់បាល់ Free Kick
កីឡាករដែលមានកម្លាំងជើងខ្លាំងខាងលើបន្តទៀតថា ចំពោះក្លឹបនៅក្នុងលីគកំពូលកម្ពុជាគឺរូបគេចូលចិត្ត និងតាមដានមើលក្លឹបបាល់ទាត់បឹងកេត ក្នុងការប្រកួតនាពេលកន្លងមក។ និយាយពីកីឡាករដែលខ្លួនចូលចិត្ត ឬហៅថា Idol នោះគឺកីឡាករ ម៉ាត់ នូរុណ ។

កីឡាករ ហ្វាស៊ី ហ្វីឌុស
បញ្ជាក់ដែរថា ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ខេត្តរដូវកាល ២០២៥-២៦ នេះកីឡាករ ហ្វវស៊ី ហ្វីឌុស បានទាត់បាល់ Free Kick បញ្ចូលទីខាង ក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប ចំនួន ២គ្រាប់ធ្វើឲ្យក្រុមរបស់ខ្លួនលើកពានផងដែរ។ លទ្ធផលនៅវគ្គផ្ដាច់ព្រ័ត្រនេះគឺ ក្រុមខេត្តកំពង់ចាម យកឈ្នះលើ ក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប ២-១៕

កីឡាករ ហ្វវស៊ី ហ្វីឌុស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


