ព័ត៌មានជាតិ
ពលរដ្ឋភូមិទួលពង្រ ទទួលបានផ្លូវបេតុងឆ្អឹងដែក ១ ខ្សែ ទៀត ងាយស្រួលធ្វើដំណើរ
ប្រជាពលរដ្ឋរស់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទទួលបានផ្លូវបេតុងឆ្អឹងដែក ១ ខ្សែ ទៀត ពីអាជ្ញាធរ ដើម្បីសម្រួលការធ្វើដំណើរ និងប្រកបរបរផ្សេងៗ។


លោក កង វង ចៅសង្កាត់ចោមចៅទី ១ បានឲ្យដឹងថា ដោយមានការណែនាំពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឃើញថា ផ្លូវខាងលើនេះពិបាកជាយូរមកហើយ និងបង្កផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាប្រកបរបរផ្សេងៗ ទើបលោកបានចាត់តាំងមន្ត្រីជំនាញ ចុះពិនិត្យជាក់ស្ដែង ដាក់គ្រឿងចក្រឈូសឆាយស្ថាបនាប្រែក្លាយផ្លូវនេះជាផ្លូវបេតុងឆ្អឹងដែកឲ្យមានសភាពល្អស្អាត។


លោកចៅសង្កាត់ បញ្ជាក់ថា ការស្ថាបនាផ្លូវបេតុងឆ្អឹងដែកខាងលើនេះជាមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ ២០២៥ ដោយមានប្រវែងជាង ១ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីរបងរោងចក្រ ISI រហូតដល់ផ្លូវ ៥០ ម៉ែត្រ ព្រំប្រទល់ជាមួយសង្កាត់ព្រៃ.ស ខណ្ឌដង្កោ៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


