ព័ត៌មានអន្ដរជាតិ
ចិន ជំរុញឲ្យថៃ ឈប់បាញ់កម្ពុជា ជាបន្ទាន់
តាមការផ្សាយរបស់ Global Times កាលពីថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥, ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ ដោយជំរុញឲ្យភាគីថៃ ឈប់បាញ់កម្ពុជា ជាបន្ទាន់។

សេចក្តីថ្លែងការណ៍នោះ បានដកស្រង់សម្តីប្រេសិតពិសេស តេង ស៊ីជុន ដែលបាននិយាយក្រោយជួបជាមួយនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul, រដ្ឋមន្ត្រីការពារជាតិ Nattaphon Narkphanit, អគ្គមេបញ្ជាការកងទ័ពថៃ Ukrit Boontanon និងលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ Eksiri Pintaruchi ថា៖ «ចិនព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងមានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់អាយុជីវិត និងការភៀសខ្លួនរបស់ប្រជាពលរដ្ឋដែលបង្កឡើងដោយជម្លោះនេះ។ អាទិភាពបន្ទាន់បំផុតនៅពេលនេះ គឺត្រូវសម្រេចឲ្យបាននូវបទឈប់បាញ់ជាបន្ទាន់ បញ្ឈប់ការប្រយុទ្ធគ្នា និងបន្តកិច្ចសន្ទនាឡើងវិញ ដើម្បីដោះស្រាយវិវាទព្រំដែនតាមរយៈមធ្យោបាយសន្តិវិធី»។
ក្រសួងបន្តថា៖ «ចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលសម្រុះសម្រួលដោយអាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់នៃបេសកកម្មអ្នកសង្កេតការណ៍អាស៊ាន ក្នុងការត្រួតពិនិត្យបទឈប់បាញ់។ ចិនត្រៀមខ្លួនជាស្រេចក្នុងការជួយបង្កើតលក្ខខណ្ឌនិងផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការចរចារវាងភាគីទាំងពីរ»។

កាលពីចុងសប្តាហ៍ នៅទីក្រុងភ្នំពេញ ប្រេសិតពិសេសចិនរូបនេះ ក៏បានអះអាងពីការប្ដេជ្ញារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការសម្រេចឲ្យបានឆាប់រហ័សនូវបទឈប់បាញ់ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃផងដែរ។
លោក តេង បញ្ជាក់ជាថ្មីថា ចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការសន្ទនារវាងកម្ពុជា និងថៃ ដើម្បីវិលទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី។ ប្រេសិតពិសេសចិន បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តរបស់កម្ពុជានិងថៃ ទីក្រុងប៉េកាំងត្រៀមខ្លួនចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយគ្មានបង្អែរបង្អង់ និងការវិលត្រឡប់ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុវត្តយ៉ាងពេញលេញនូវក្របខ័ណ្ឌទ្វេភាគីនិងយន្តការ ដែលបានព្រមព្រៀងគ្នា ថា នៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់និងសម្រេចបាននូវដំណោះស្រាយយុត្តិធម៌ យូរអង្វែង ប្រកបដោយចីរភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។
សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការជួយបញ្ចប់ជម្លោះ និងស្តារសន្តិភាពឡើងវិញ ដែលអាចអនុញ្ញាតឲ្យប្រជាជននៃប្រទេសទាំងពីររួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងវិបុលភាព។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ចិន ដែលបានត្រៀមខ្លួនក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ ដើម្បីគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


