ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ឈប់ឲ្យប្រើប្រាស់យន្តហោះគ្មានមនុស្សបើកផលិតនៅបរទេស
គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បាននិយាយកាលពីថ្ងៃទី២២ថា ខ្លួននឹងហាមឃាត់ការនាំចូលយន្តហោះគ្មានមនុស្សបើកម៉ូដែលថ្មីទាំងអស់ដែលផលិតនៅបរទេស និងគ្រឿងបន្លាស់សំខាន់ៗ រួមទាំងពីក្រុមហ៊ុន DJI និង Autel ក្នុងប្រទេសចិន ដោយលើកឡើងថា ពួកវាបង្កហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិសហរដ្ឋអាមេរិក។

FCC បានចេញរបាយការណ៍ថា ខណៈពេលដែលយន្តហោះគ្មានមនុស្សបើកផ្តល់នូវសក្តានុពលក្នុងការបង្កើនសុវត្ថិភាពសាធារណៈយ៉ាងខ្លាំង ឧក្រិដ្ឋជន និងអង្គការភេរវកម្មអាចប្រើប្រាស់វា ដែលបង្ហាញពីការគំរាមកំហែងធ្ងន់ធ្ងរដល់ប្រទេស។
គណៈកម្មការ ថែមទាំងគូសបញ្ចាក់ទៀតថា ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក និងសមាសធាតុសំខាន់ៗសម្រាប់ពួកវា រួមទាំងឧបករណ៍បញ្ជូនទិន្នន័យ និងម៉ូទ័រផលិតនៅបរទេស ត្រូវបានហាមឃាត់ជាគោលការណ៍ពីការអនុញ្ញាតឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែចលនានេះមិនហាមឃាត់ការនាំចូល ការលក់ ឬការប្រើប្រាស់ម៉ូដែលឧបករណ៍ដែលមានស្រាប់ដែលខ្លួនបានអនុញ្ញាតរួចហើយនោះទេ។
សហរដ្ឋអាមេរិកកំពុងមានគម្រោងរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅឆ្នាំ២០២៦ ដែលត្រូវគេរំពឹងថា នឹងទាក់ទាញហ្វូងមនុស្សយ៉ាងច្រើន។ ព្រឹត្តិការណ៍ទាំងនោះរួមមានព្រឹត្តិការណ៍ដើម្បីរំលឹកខួបលើកទី ២៥០ នៃការបង្កើតប្រទេស និងព្រឹត្តិការណ៍ FIFA World Cup ផងដែរ។
រដ្ឋបាលលោកត្រាំបាននិយាយថា ខ្លួនកំពុងចាត់វិធានការបន្ថែមដើម្បីការពារជនជាតិអាមេរិក នៅក្នុងទីសាធារណៈ ដោយកត់សម្គាល់ថា យន្តហោះគ្មានមនុស្សបើកកំពុងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងដូចជាប្រតិបត្តិការយោធាជាដើម។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Lin Jian បាននិយាយកាលពីថ្ងៃអង្គារ៍វិញថា ចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះចលនានេះ ហើយជំរុញឲ្យសហរដ្ឋអាមេរិកលុបចោលវិធានការពាក់ព័ន្ធជាបន្ទាន់។ ប្រសិនបើអាមេរិកទទូចឲ្យធ្វើរឿងនេះខុសផ្លូវ ចិននឹងប្តេជ្ញាចិត្តក្នុងការចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិនយ៉ាងរឹងមាំ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ឆ្នាំ ២០២៥ ប្រទេសទាំង ៧ ជាប់ចំណាត់ថ្នាក់ មានអំណាចដ៏ខ្លាំងក្លា លើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


