ព័ត៌មានអន្ដរជាតិ
ប្រធានបក្សប្រជាជនថៃ ថា មិនគាំទ្រ អានុទីន ឱ្យមានឱកាសក្បត់ទៀតទេ
នយោបាយរបស់ប្រទេសថៃកាន់តែឡើងកម្តៅសម្រាប់ការប្រជែងរកការគាំទ្រសម្រាប់ការបោះឆ្នោតនៅដើមខែកុម្ភៈ ខណៈពេលដែលប៉ូលនយោបាយថៃហាក់បែងចែកកាន់តែច្បាស់រវាងបក្សគាំទ្រដោយយោធា និង បក្សប្រឆាំងក្រុមយោធា។

សម្រាប់បរិបទនយោបាយថៃទៅថ្ងៃអនាគត អាចត្រូវគេបែងចែកកាន់តែច្បាស់លាស់ មានតែពីរក្រុមប៉ុណ្ណោះ នោះគឺក្រុមបក្សនយោបាយដែលប្រកាន់ជំហរទោរទន់ទៅរកយោធានិយមដែលមានអំណាចព្រះមហាក្សត្រជាខ្នងបង្អែក និងក្រុមគណបក្សនយោបាយសេរីនិយមដែលមានទំនោរទៅរកការកែទម្រង់របបរាជានិយម និងរបបយោធា ដែលតែងតែជ្រៀតជ្រែកក្នុងកិច្ចការនយោបាយរបស់រដ្ឋាភិបាលស៊ីវិល។
នៅក្នុងនោះ គណបក្សប្រជាជនថៃដែលជាគណបក្សមានប្រជាប្រិយភាពនិងធ្លាប់ឈ្នះការបោះឆ្នោតកាលឆ្នាំ២០២៣ បានប្រកាសជាថ្មីម្តងទៀតថា សមាជិកសភារបស់គណបក្សនេះនឹងមិនបោះឆ្នោតគាំទ្រលោក អានុទីន ឆានវីរៈគុល ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីម្តងទៀតទេ នៅក្រោយការបោះឆ្នោតថ្ងៃទី៨ខែកុម្ភៈ។
លោក ណាត់ថាផុង រឿងបញ្ញាវុត (Natthapong Ruangpanyawut) ប្រធានគណបក្សប្រជាជន និងជាបេក្ខភាពនាយករដ្ឋមន្ត្រីឈានមុខនៃគណបក្សនេះ ត្រូវបានស្រង់សម្តីដូចបាននិយាយថា៖«យើងមិនទុកចិត្តនរណាដែលក្បត់យើងជាលើកទី២ទេ»។
លោក អានុទីន ឆានវីរៈគុល បានក្បត់ជាមួយគណបក្សប្រជាជនដែលសមាជិកសភានៃគណបក្សនេះបានបោះឆ្នោតសភាគាំទ្រលោកអានុទីនឲ្យឡើងជានាយករដ្ឋមន្ត្រីទី៣២ពេញសិទ្ធិរបស់ប្រទេសថៃ ដោយលោកអានុទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកនាំរដ្ឋាភិបាលត្រឹមតែ៤ខែ ហើយ កិច្ចការស្នូលដែលលោកត្រូវធ្វើគឺ ដឹកនាំការធ្វើប្រជាមតិដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលគេជឿថា ផ្តោតសំខាន់លើ «ការកែប្រែរដ្ឋធម្មនុញ្ញបន្ថយអំណាចស្តេច និង ដាក់យោធានៅក្រៅឆាកនយោបាយ»។
តាមការស្រង់សម្តីរបស់សារព័ត៌មាន ខាវសុត លោក រឿងបញ្ញាវុត បាននិយាយក្នុងកម្មវិធី Kamkon Khao Khun Nok Chao ថា៖«ខ្ញុំអាចនិយាយឲ្យច្បាស់ម្តងទៀតថា បន្ទាប់ពីការបោះឆ្នោតបន្ទាប់នេះ មិនថាលទ្ធផលយ៉ាងណាទេ គឺគ្មានសមាជិកសភាពីគណបក្សប្រជាជននឹងបោះឆ្នោតឲ្យលោកអានុទីនជានាយករដ្ឋមន្ត្រីម្តងទៀតដាច់ខាត។ គ្មានកើតឡើងម្តងទៀតទេ! ក្នុងន័យម្យ៉ាងទៀតថា យើងមិនត្រូវទុកចិត្តនរណាដែលក្បត់យើងជាលើកទី២ទេ»៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


