សន្តិសុខសង្គម
ឆេះបន្ទប់សណ្ឋាគារ ក្លវើរ (CLOVER HOTEL) ផ្អើលរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ទាន់ពេលវេលា
អគ្គិភ័យឆាបឆេះបន្ទប់សណ្ឋាគារមួយកន្លែងផ្អើលពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលាមិនរាលដាលប៉ះពាល់ដល់ផ្ទះអ្នកជិតខាងឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង៣០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ចំណុចសណ្ឋាគារ ក្លវើរ (CLOVER HOTEL) ដែលស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញមានភ្លើងហុយផ្សែងខ្មួលខ្មាញ់ ចេញបន្ទប់សណ្ឋាគារជាន់ទី២ តែមិនដឹងថាឆេះអ្វីនោះទេទើបផ្អើល ដល់ភ្ញៀវនាំគ្នីគ្នារត់គេចមកក្រៅ ហើយមានអ្នកខ្លះរាយការណ៍ប្រាប់សន្តិសុខនៅទីនោះ រាយការណ៍បន្តជូនសមត្ថកិច្ចសុំជំនួយរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញ់ពន្លត់ផងដែរ។ ករណីនេះផងដែរ គេឃើញមានរថយន្តពន្លត់អគ្គីភ័យ របស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍ចំនួន៨គ្រឿង ដោយបានពន្លត់រហូតដល់ម៉ោង ៤និង៣០នាទីយប់ថ្ងៃដដែល ទើបរលត់ទៅវិញជាស្ថាពរ។



ក្នុងករណីនេះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុ និងទំហំនៃការខូចខាតបាននៅឡើយនោះទេ ចំពោះមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕ដោយ៖សុខា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


