ព័ត៌មានអន្ដរជាតិ
គ្រោះធម្មជាតិនៅថៃ បង្កហានិភ័យកាន់តែខ្លាំងសម្រាប់ធនាគារប្រទេសនេះ
ប្រធានសមាគមធនាគារថៃ (TBA) បានព្រមានថា គ្រោះមហន្តរាយធម្មជាតិកំពុងកើនឡើងកាន់តែច្រើន ដែលបង្កបញ្ហាប្រឈមកាន់តែខ្លាំងឡើងដល់ប្រតិបត្តិការធនាគារ និងទាមទារឱ្យធនាគារបញ្ចូលបញ្ហានេះទៅក្នុងវិធីសាស្រ្តគ្រប់គ្រងហានិភ័យរបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃចន្ទនេះ។

លោក Payong Srivanich ប្រធាន TBA បានថ្លែងថា គ្រោះមហន្តរាយធម្មជាតិគឺជាហានិភ័យកាន់តែខ្លាំងឡើងសម្រាប់ស្ថាប័នហិរញ្ញវត្ថុ ដែលទាមទារឱ្យពួកគេអនុម័តស្តង់ដារកាន់តែតឹងរ៉ឹងសម្រាប់ការវាយតម្លៃ និងការគ្រប់គ្រងហានិភ័យ ខណៈសម្ពាធបរិស្ថានកើនឡើងកាន់តែខ្លាំង។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ធនាគារកណ្តាលថៃបានណែនាំធនាគារពាណិជ្ជកម្មឱ្យធ្វើ «តេស្តហានិភ័យ»ទាក់ទងនឹងអាកាសធាតុ ដើម្បីធានាថាពួកគេមានភាពធន់នឹងព្រឹត្តិការណ៍អាកាសធាតុប្រែប្រួលខ្លាំង និងហានិភ័យបរិស្ថានផ្សេងទៀត។
ធនាគារថៃនានាបានធ្វើ «តេស្តហានិភ័យ» បែបនេះ តាំងពីឆ្នាំ ២០២៤ មក ស្របតាមតម្រូវការរបស់ធនាគារកណ្តាល ក៏ដូចជាកំណើនហានិភ័យទាំងក្នុងស្រុក និងទូទាំងពិភពលោក។
តួយ៉ាង ទឹកជំនន់ថ្មីៗនេះនៅភាគខាងត្បូងនៃប្រទេសថៃបានរំខានដល់ប្រតិបត្តិការ ជាពិសេសប្រតិបត្តិការធនាគារនៅតាមសាខាជាក់ស្តែងក្នុងតំបន់ដែលរងផលប៉ះពាល់។ ប៉ុន្តែ លោក Payong បាននិយាយយ៉ាងដូច្នេះថា៖ «ជាធម្មតាធនាគារចូលរួមក្នុងការជួយជនរងគ្រោះដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ ដោយផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ»។ ការផ្ដល់ជំនួយដូចគ្នាក៏ធ្វើតាមរយៈធនាគារ អំឡុងគ្រោះរញ្ជួយដីនៅក្រុងបាងកកកាលពីខែមីនា ឆ្នាំ ២០២៤ ផងដែរ។
លោក Payong បន្តថា នៅពេលហានិភ័យអាកាសធាតុកាន់តែកើនឡើង អ្នកពាក់ព័ន្ធទាំងអស់ត្រូវពិចារណា ថាតើធនធានសេដ្ឋកិច្ច និងយន្តការសុវត្ថិភាពដែលមានស្រាប់ ដូចជាគម្រោងធានារ៉ាប់រងជាសកល និងកម្មវិធីសុខុមាលភាពដែលផ្តល់មូលនិធិដោយអ្នកជាប់ពន្ធនោះ គឺគ្រប់គ្រាន់ដើម្បីការពារក្រុមងាយរងគ្រោះដែរឬយ៉ាងណា៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


