Connect with us

សេដ្ឋកិច្ច

តូតាល់នឹងលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់លក់នៅម៉ាត Bonjour ​

បានផុស

នៅ

ក្រុម​ហ៊ុន TotalEnergies Marketing Cambodia Co., Ltd នឹង​ការ​ជួយ​លើក​ស្ទួយ​ផលិត​ខ្មែរ តាម​រយៈ​ការ​ដាក់​លក់​នៅ​តាម​ម៉ាត Bonjour នៅ​តាម​បណ្តា​ស្ថានីយ​ប្រេង​ឥន្ធនៈ​តូតាល់​នៅ​កម្ពុជា​។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក យ៊ាន លីវ នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies ក្នុង​ឱកាស​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យ៊ាន លីវ បាន​ជម្រាបជូន​លោក​ស្រី​រដ្ឋមន្ត្រី​អំពីវឌ្ឍនភាពសំខាន់ៗ និងការរីកចម្រើន ក៏ដូចជាចក្ខុវិស័យរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជា​។

ទន្ទឹមនឹងនេះ លោកនាយកគ្រប់គ្រង ក៏បានថ្លែងកោតសរសើរដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងធ្វើឱ្យ បរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើរទ្បើង ដែលបានជួយសម្រួលដល់វិស័យឯកជនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកក៏បានជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់លក់នៅម៉ាត Bonjour តាមបណ្តាស្ថានីយប្រេងឥន្ធនៈតូតាល់នៅកម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតប លោក​ស្រី​រដ្ឋមន្រ្តី ចម​ និម្មល បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន TotalEnergies ដែលបានចូលរួមក្នុងការជួយលើកកម្ពស់ផលិតផលខ្មែរ និងបានលើកទឹក​ចិត្តឱ្យ​បន្តចូលរួម​ឱ្យកាន់​តែផុលផុស​បន្ថែម​ទៀតជា​មួយរាជរដ្ឋាភិបាល ជាពិសេស ក្រសួងពាណិជ្ជកម្ម ក្នុងយុទ្ធនាការរួមគ្នាលើកស្ទួយផលិតផលខ្មែរ និងជំរុញទីផ្សារក្នុងស្រុក។

លោក​ស្រី​រដ្ឋមន្ត្រី ក៏​សាទរក្នុងឱកាសដែលក្រុមហ៊ុនបានបើកសាខាស្ថានីយប្រេងឥន្ធនៈថ្មីនៅកោះនរាហ៍ ​និង​អរគុណចំពោះក្រុមហ៊ុន TotalEnergies ដែលបានផ្តល់ការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ធ្វើការវិនិយោគក្នុងវិស័យថាមពលនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នា១៩៩៣ មក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម