ព័ត៌មានជាតិ
ផ្ទុះអាវុធ៣គ្រាប់ ករណីឡោមព័ទ្ធ មេខ្លោងគ្រឿងញៀននៅស្អាង
កណ្ដាល ៖ មានករណីផ្ទុះអាវុធ៣គ្រាប់ ដោយមេខ្លោងគ្រឿងញៀន បានបាញ់សំដៅមកលើសមត្ថកិច្ច ដើម្បី ព្យាយាមគេចខ្លួន ចាកចេញពីកន្លែងឡោមព័ទ្ធ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីផ្ទុះអាវុធនេះ កើតឡើងនៅវេលាម៉ោង៤និង៥០នាទីនារសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាត ខេត្តកណ្ដាល។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល គឺជាអ្នកដឹកនាំកម្លាំងចុះដោយផ្ទាល់។

ប្រភពព័ត៌មានបានបន្តថា ដំបូងជនសង្ស័យបានបាញ់មកលើសមត្ថកិច្ចចំនួន១គ្រាប់ តែមិនបណ្ដាលឲ្យសមត្ថកិច្ចរងរបួសឡើយ បន្ទាប់មករយៈពេលប្រមាណជាង១ម៉ោង ក្រោយមកជនសង្ស័យបន្តបាញ់សំដៅមកលើសមត្ថកិច្ចចំនួន២គ្រាប់ទៀត។ ប្រភពដដែលបានបន្តថា ការបាញ់សំដៅមករកសមត្ថកិច្ចនេះ គឺជនសង្ស័យបាញ់ដើម្បីគំរាមសមត្ថកិច្ច នឹងព្យាយាមគេចខ្លួន ចាកចេញពីកន្លែងកើតហេតុ ដែលកំពុងលាក់ខ្លួន។

គួរឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចុះប្រតិបត្តិការដោយផ្ទាល់ និងបានធ្វើការឡោមព័ទ្ធ មេខ្លោងគ្រឿងញៀន ទៅតាមបច្ចេកទេសជំនាញ ដើម្បីឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស និងគ្រប់គ្រងស្ថានការណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ពីការបាញ់ប្រហារដោយជនសង្ស័យ៕
ប្រភព អគ្គស្នងការដ្ឋាននគរបាលជាតិ
កែសម្រួលដោយ ៖ នាគព័ន្ធ



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


