ព័ត៌មានអន្ដរជាតិ
ប្រទះឃើញជនជាតិអង់គ្លេសម្នាក់ស្លាប់នៅភូកេត អសន្តិសុខស្ថិតនៅក្នុងការសង្ស័យ
រឿងរ៉ាវឃាតកម្មលើជនបរទេសបានផ្ទុះឡើងជាថ្មី បន្ទាប់ពីម្ចាស់ទូកធំជាជនជាតិចក្រភពអង់គ្លេសម្នាក់បានស្លាប់នៅលើទូករបស់គាត់ស្ថិតនៅកោះភូកេត ប្រទេសថៃ និងត្រូវបានប្រទេសឃើញកាលថ្ងៃទី១១ខែមករា។ យោងសេចក្តីរាយការណ៍ព័ត៌មាននានាទាំងនៅថៃនិងនៅអង់គ្លេស។
បុរសដែលមានវ័យ៦៩ឆ្នាំម្នាក់ បានបាត់ខ្លួនអស់រយៈពេលពីរទៅបីថ្ងៃមកហើយ មុនពេលត្រូវបានគេរកឃើញនៅលើទូករបស់គាត់ដែលចតនៅឆ្នេរ Khao Khad។

សារព័ត៌មាន Daily Mail ឱ្យដឹងថា ហេតុការណ៍ដ៏នឹកស្មានមិនដល់នេះ កើតឡើងនៅពេលដែលមិត្តរបស់ម្ចាស់ទូកធំ ចតនៅក្បែរគ្នារាល់ថ្ងៃ តែបែរជាបាត់មិត្តភក្តិរបស់ខ្លួនជាច្រើនថ្ងៃទៅវិញ ដែលជាហេតុធ្វើឲ្យលោកព្រួយបារម្ភ។
លោកបានពិនិត្យមើល ទូកជាធម្មតាមិនស្ងាត់អ៊ីចឹងទេ មុនពេលរកឃើញសាកសពមិត្តរបស់គាត់នៅម៉ោងប្រហែល ១២និង៣០ នាទីយប់ ម៉ោងក្នុងស្រុក។ ភ្លាមៗ លោកក៏បានជូនដំណឹងដល់បុគ្គលិកនៅសណ្ឋាគារក្បែរនោះផងដែរ។
បន្ទាប់មកប៉ូលិសត្រូវបានហៅបុរសដែលជាមិត្តជនរងគ្រោះទៅកាន់កន្លែងកើតហេតុ ដែលពួកគេឧស្សាហ៍ឡើងលើកប៉ាល់ ដែលចតទល់មុខសណ្ឋាគារ Veranda Resort Phuket ។
ប៉ូលិសបានឱ្យដឹងថា ពេលទល់ពេលនេះ សពរបស់បុរសនោះបានរលួយយ៉ាងខ្លាំង។ ប៉ូលិសសន្និដ្ឋានថា ម្ចាស់ទូកបានស្លាប់អស់រយៈពេល២ថ្ងៃមុនពេលត្រូវបានរកឃើញ។
ចំណែកក្រុមអ្នកស៊ើបអង្កេតបាននិយាយថា មិនមានសញ្ញាអ្វីមួយ ដែលអាចនិយាយថា ជាការវាយប្រហារនៅកន្លែងកើតហេតុនោះទេ។
ក្រុមអ្នកស៊ើបអង្កេតលើកឡើងថា៖ «បច្ចុប្បន្នយើងកំពុងស៊ើបអង្កេត ប្រមូលភស្តុតាង និងរង់ចាំលទ្ធផលធ្វើកោសល្យវិច័យ ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់។ យើងមិនបានច្រានចោលនូវលទ្ធភាពនៃការស្លាប់ដោយការប៉ុនប៉ងពីភាគីណាមួយឡើយ»។
ចំណែកបុគ្គលិកនៅសណ្ឋាគារបានច្រានចោលថា បុរសនេះមិនបានស្លាប់នៅក្នុងសណ្ឋាគារខ្លួនឡើយ។
ឯអ្នកស្រុកបានលើកឡើងថា បុរសនេះបានរស់នៅលើទូករបស់លោក ប្រហែលមួយទសវត្សរ៍មកហើយ ដោយធ្វើដំណើរទៅមករវាងប្រទេសម៉ាឡេស៊ី និងកោះភូកេត៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


