Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះដើមតាង៉ែន និងដើមត្របែកអស់ជាង ១០០០ ដើម ដោយមិនទាន់ដឹងមូលហេតុ

បានផុស

នៅ

ចម្ការត្របែក និងចម្ការតាង៉ែន ដែលមានចំនួនជាង ១.០០០ ដើម ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតស្ទើរទាំងស្រុង ដែលបញ្ហានេះសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុច្បាស់លាស់នៅឡើយទេ គ្រាន់តែបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ជួយបាញ់ទប់ស្កាត់តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នៃគ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១និង១០នាទីរសៀល ត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលចម្ការដែលត្រូវអគ្គិភ័យឆាបឆេះនេះ ជាកម្មសិទ្ធិរបស់ឈ្មោះ ជុង ភេទប្រុស។

លោកវរសេនីយ៍ត្រី មុី ចាន់ថុល អធិការងផែនសណ្តាប់ធ្នាប់បានដឹកនាំកម្លាំងចំនួន០៥នាក់ចុះពន្លត់ករណីភ្លើងឆេះចម្ការតាង៉ែង និងចម្ការត្របែក របស់ជនរងគ្រោះដើម្បីទប់ស្កាត់ នូវការរាលដាលទៅទីតាំងដទៃ។ តាមការពិនិត្យជាក់ស្ដែងជារួម គឺមានការខូចខាតដើមតាង៉ែងចំនួន ៨៧០ដើម និងខូចខាតដើមត្របែកចំនួន ៥២០ដើម។ ចំណែកមូលហេតុនៃការឆាបឆេះនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់បាននៅឡើយ គឺកំពុងធ្វើការស្រាវជ្រាវ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម