ព័ត៌មានអន្ដរជាតិ
លោកត្រាំ៖ «ក្រុមប្រឹក្សាសន្តិភាព» អាចនឹងជំនួសអង្គការសហប្រជាជាតិ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា «ក្រុមប្រឹក្សាសន្តិភាព (Board of Peace)» ដែលលោកបានស្នើឡើង អាចនឹងមានលទ្ធភាពជំនួសអង្គការសហប្រជាជាតិ (UN) ដោយលោកបានរិះគន់ស្ថាប័នពិភពលោកមួយនេះថា បានបរាជ័យក្នុងការដោះស្រាយជម្លោះនានា។

យោងតាម Washington Times នៅពេលត្រូវបានអ្នកកាសែតសួរថាតើលោកមានចក្ខុវិស័យចង់ឲ្យស្ថាប័នថ្មីនេះជំនួសអង្គការសហប្រជាជាតិដែរឬទេ លោកត្រាំបានឆ្លើយកាលពីថ្ងៃអង្គារទី២០មករាថា «វាអាចទៅរួច» ដោយបន្ថែមថា ទោះបីជាលោកធ្លាប់គាំទ្រសក្ដានុពលរបស់អង្គការនេះក៏ដោយ ប៉ុន្តែវា«មិនដែលសម្រេចបានដូចអ្វីដែលគេរំពឹងទុកនោះឡើយ»។
លោកត្រាំ បានបញ្ជាក់ថា ដំបូងឡើយក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងដើម្បីអនុវត្តផែនការសន្តិភាព២០ចំណុចរបស់លោកសម្រាប់តំបន់ហ្គាហ្សា ប៉ុន្តែចាប់តាំងពីពេលនោះមក វិសាលភាពរបស់វាត្រូវបានពង្រីកកាន់តែធំ។ យោងតាមសេចក្តីព្រាងធម្មនុញ្ញ បណ្តាប្រទេសដែលស្វែងរកសមាជិកភាពអចិន្ត្រៃយ៍ ត្រូវបានស្នើឲ្យចូលរួមចំណែកជាថវិការហូតដល់១ពាន់លានដុល្លារ។
ឯកសារដដែលនេះ បានពិពណ៌នាថា ក្រុមប្រឹក្សាសន្តិភាព គឺជាស្ថាប័នអន្តរជាតិមួយដែលមានគោលបំណងស្តារស្ថិរភាព អភិបាលកិច្ច និងសន្តិភាពយូរអង្វែងនៅក្នុងតំបន់ដែលងាយរងគ្រោះដោយជម្លោះ។ ប្រទេសជាសមាជិកនឹងមានអាណត្តិរយៈពេល៣ឆ្នាំ ប៉ុន្តែសម្រាប់ប្រទេសដែលចូលរួមចំណែកហិរញ្ញវត្ថុធំៗ នឹងត្រូវបានលើកលែងពីការកំណត់អាណត្តិនេះ។
ប្រទេសមួយចំនួន រួមមានអារ៉ាប់រួម (UAE) ម៉ារ៉ុក វៀតណាម និងហុងគ្រី បានយល់ព្រមចូលរួម ខណៈដែលប្រទេសរុស្ស៊ីបាននិយាយថា ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន កំពុងពិនិត្យមើលសំណើនេះ។ ចំណែកមេដឹកនាំប្រទេសផ្សេងទៀត មិនទាន់បានប្តេជ្ញាចិត្តនៅឡើយទេ។
លោកត្រាំ បានរិះគន់អង្គការសហប្រជាជាតិជាយូរមកហើយ ហើយលោកបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានដកខ្លួនចេញពីអង្គភាពដែលពាក់ព័ន្ធនឹង UN ជាង៣០ហើយ ដែលលោកយល់ថាមានសកម្មភាពផ្ទុយនឹងផលប្រយោជន៍របស់អាមេរិក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


