ព័ត៌មានអន្ដរជាតិ
យល់ផ្ទុយពីអ្នកព្យាករណ៍អាកាសធាតុ លោក ត្រាំមិនជឿ រឿងព្យុះទឹកកករហូតប្រកាសអាសន្ន
ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញការសង្ស័យ ជាមួយអ្នកវិទ្យាសាស្ត្រស្តីពីការប្រែប្រួលអាកាសធាតុជាយូរមកហើយ ពិសេសលោកបានច្រានចោលក្តីបារម្ភម្តងទៀតនៅថ្ងៃសុក្រ ដោយលើកឡើងថា មិនពិត ដែលព្យុះរដូវរងាដ៏ធំនឹងវាយប្រហារសហរដ្ឋអាមេរិកក្នុងរដ្ឋជាច្រើននៅចុងសប្តាហ៍នេះ ផ្ទុយនឹងភស្តុតាងដែលថាភពផែនដីកាន់តែក្តៅ។

យោងតាមសារព័ត៌មាន TIME, លោក ត្រាំ បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ Truth Social របស់ខ្លួន កាលពីថ្ងៃសុក្រថា៖«មានកំណត់ត្រារលកត្រជាក់ ដែលរំពឹងថានឹងវាយលុកស្ទើរទូទាំងសហរដ្ឋអាមេរិករហូតដល់រដ្ឋចំនួន៤០។ កម្របានឃើញពីអ្វី ដែលដូចពីមុនណាស់។ សូមអ្នកធ្វើការខាងបរិស្ថានជួយពន្យល់ខ្ញុំផង»។
តែយ៉ាងណា អ្នកធ្វើការខាងអាកាសធាតុ បានព្យាករណ៍ថា ព្យុះនឹងនាំមកនូវការខូចខាតជាច្រើន មានដូចជានាំមកជាមួយនូវទឹកកក ព្រិលធ្លាក់ និងខ្យល់បក់ខ្លាំងផងដែរ ដែលអាចប៉ះពាល់ដល់មនុស្សជាង ២៣០លាននាក់ នៅទូទាំងប្រទេស ចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទ។
អ្នកព្យាករណ៍បន្តទៀតថា យ៉ាងហោចណាស់រដ្ឋចំនួន១៤ ក៏ដូចជា Washington, D.C. ប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន មុនពេលព្យុះនេះត្រូវបានគេដាក់ឈ្មោះថា Winter Storm Fern រកឃើញដោយក្រុម The Weather Channel។
អ្នកព្យាករណ៍បានព្រមានថា ព្យុះទឹកកកដ៏អាក្រក់នាពេលខាងមុខនឹងនាំឱ្យមាន ភាពត្រជាក់ដ៏គ្រោះថ្នាក់ ការដាច់ចរន្តអគ្គិសនីយូរ និងការរំខានដល់ការធ្វើដំណើរ ជាពិសេសព្យុះនេះអាចបង្ហាញពីមហន្តរាយដល់សហរដ្ឋអាមរិក។
ប៉ុន្តែគំនិតដែលថាលក្ខខណ្ឌរដូវរងាដ៏ធ្ងន់ធ្ងរបែបនេះ មានន័យថាជាការប្រែប្រួលអាកាសធាតុ វានឹងមិនកើតឡើងអាក្រក់ ដូចដែលលោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងទេ វាជាការយល់ខុស។
លោក Christopher Callahan, សាស្រ្តាចារ្យនៃវិទ្យាសាស្ត្រអាកាសធាតុ Indiana University Bloomington លើកឡើងថា៖ «ក្នុងនាមជាធ្វើការខាងបរិស្ថានម្នាក់ វាជាការខកចិត្តណាស់ ដែលត្រូវពន្យល់អំពីរឿងនេះ រៀងរាល់រដូវរងា។ ផែនដីនៅតែមានគ្រប់រដូវ ហើយយើងនឹងមានអាកាសធាតុត្រជាក់បែបនេះ មិនថាមានអ្វីកើតឡើង ជាមួយនឹងការប្រែប្រួលអាកាសធាតុនោះទេ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


