ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងហក់ឡើងជិត ៣% ពេលបិទការជួញដូរថ្ងៃសុក្រ ជុំវិញកង្វល់ផ្នែកផ្គត់ផ្គង់
តម្លៃប្រេងអន្តរជាតិបានកើនឡើងជិត ៣% នៅពេលបិទការជួញដូរនៅថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធលើអ៊ីរ៉ង់ ដោយដាក់ទណ្ឌកម្មថ្មីលើនាវាដឹកជញ្ជូនប្រេង និងបញ្ជាកងកម្លាំងជើងទឹកឱ្យធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,៨២ ដុល្លារ ឬ ២,៨% ដល់ ៦៥,៨៨ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១៤ ខែមករា។ ប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ១,៧១ ដុល្លារ ឬ ២,៩% ដល់ ៦១,០៧ ដុល្លារ ដែលក៏ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយសប្តាហ៍ផងដែរ។
គិតជាអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងទាំង ២ បានកើនឡើងប្រហែល ២,៥%។
គេមើលឃើញថា តម្លៃប្រេងកើនឡើងប៉ុន្មានថ្ងៃនេះ ដោយសារតែការផ្អាកផលិតកម្មប្រេងនៅវាលប្រេង ២ កន្លែងធំៗរបស់ប្រទេសកាហ្សាក់ស្ថាន។ ហើយចុងក្រោយនេះ ទៀតសោត គឺពាក់ព័ន្ធនឹងភាពតានតឹងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ដែលសុទ្ធសឹងតែបង្កក្ដីបារម្ភពីការរំខានផ្នែកផ្គត់ផ្គង់។
កាលពីថ្ងៃសុក្រ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្មលើនាវាចំនួន ៩ គ្រឿង និងក្រុមហ៊ុនពាក់ព័ន្ធចំនួន ៨ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេង និងផលិតផលប្រេងកាតរបស់អ៊ីរ៉ង់។ បន្ថែមពីលើការដាក់ទណ្ធកម្ម មន្ត្រីអាមេរិកម្នាក់បានអះអាងថា អាមេរិកកំពុងបញ្ជូននាវាចម្បាំង រួមទាំងនាវាផ្ទុកយន្តហោះ និងនាវាពិឃាតមីស៊ីលនាំផ្លូវ ទៅមជ្ឈិមបូព៌ា។
យោងតាមអង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) អ៊ីរ៉ង់ផលិតប្រេង ៣,២ លានបារ៉ែល/ថ្ងៃ ក្នុងនាមជាប្រទេសផលិតប្រេងធំបំផុតទី៤ របស់ OPEC ពីក្រោយអារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ាក់ និងអារ៉ាប់រួម។ អ៊ីរ៉ង់ ក៏ជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំសម្រាប់ចិន ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេបំផុតលើលោក ផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


