ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីកាណាដា លែងពាក់ព័ន្ធនឹងពាណិជ្ជកម្មជាមួយចិនហើយ ក្រោយត្រាំ ព្រមានដាក់ពន្ធ១០០%
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានមានប្រសាសន៍កាលពីថ្ងៃទី ២៥ ខែមករា ថា កាណាដាគ្មានបំណងក្នុងការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនទៀតទេ ខណៈដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមដាក់ពន្ធគយ១០០ភាគរយ ប្រសិនបើប្រទេសនេះធ្វើកិច្ចព្រមព្រៀងជាមួយចិន។

យោងតាមភ្នាក់ងារ CBC នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកាណាដា និងសហរដ្ឋអាមេរិក និងម៉ិកស៊ិក ភាគីនានាសន្យាថានឹងមិនចរចា ឬចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ «សេដ្ឋកិច្ចមិនមែនទីផ្សារ» ដោយគ្មានការជូនដំណឹងជាមុននោះទេ។
សេចក្តីថ្លែងការណ៍របស់លោក Carney បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកត្រាំ គំរាមកំហែងដាក់ពន្ធ ១០០ ភាគរយលើការនាំចូលពីកាណាដា ប្រសិនបើប្រទេសនេះសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។ លោកត្រាំបានអះអាងថា ចិននឹងព្យាយាមប្រើប្រាស់កាណាដា ដើម្បីគេចវេសពន្ធនាំចូលពីសហរដ្ឋអាមេរិក។
លោកត្រាំបានសរសេរថា «ប្រសិនបើលោក Carney គិតថា គាត់អាចប្រែក្លាយប្រទេសកាណាដាទៅជាច្រកឆ្លងកាត់ សម្រាប់ប្រទេសចិនដើម្បីនាំទំនិញ និងផលិតផលចូលទៅក្នុងសហរដ្ឋអាមេរិក គាត់យល់ច្រឡំយ៉ាងខ្លាំង»។
លោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុសហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា ប្រទេសកាណាដាមិនអាចត្រូវបានអនុញ្ញាតឲ្យក្លាយជាច្រកទ្វារសម្រាប់ប្រទេសចិន ដើម្បីលក់ទំនិញថោកៗ ចូលទៅក្នុងសហរដ្ឋអាមេរិកបានទេ។
នៅឆ្នាំ ២០២៤ កាណាដានឹងដើរតាមគន្លងអាមេរិកដោយដាក់ពន្ធ ១០០% លើយានយន្តអគ្គិសនី និង ២៥% លើអាលុយមីញ៉ូម និងដែកថែបដែលនាំចូលពីប្រទេសចិន។ ផ្ទុយទៅវិញ ទីក្រុងប៉េកាំងបានឆ្លើយតប ដោយដាក់ពន្ធនាំចូល ១០០% លើប្រេងកាណូឡា និងម្សៅ ព្រមទាំង ២៥% លើសាច់ជ្រូក និងអាហារសមុទ្រពីប្រទេសកាណាដាដូចគ្នា។
ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសចិននៅពាក់កណ្តាលខែនេះ លោក Carney បានប្រឆាំងនឹងជំហររបស់សហរដ្ឋអាមេរិក ដោយយល់ព្រមកាត់បន្ថយពន្ធ ១០០% លើយានយន្តអគ្គិសនីរបស់ចិន ជាថ្នូរនឹងការដែលទីក្រុងប៉េកាំងបន្ថយពន្ធលើការនាំចេញពីប្រទេសកាណាដាដែលបានរៀបរាប់ខាងលើ។
សូមជម្រាបជូនថា មេដឹកនាំនៃប្រទេសកាណាដា និងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បាន្រទាក់ក្រឡាជាមួយគ្នាក្នុងសង្គ្រាមពាក្យសម្តីជុំវិញបំណងប្រាថ្នារបស់រដ្ឋបាលលោកត្រាំក្នុងការកាន់កាប់កោះ Greenland ។ ប្រធានាធិបតីអាមេរិកបានប្រកាសនៅថ្ងៃទី ២២ខែមករាថា លោកកំពុងដកការអញ្ជើញរបស់លោកឲ្យចូលរួមក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមឡើង ជាមួយនឹងគោលដៅបញ្ចប់ជម្លោះនៅជុំវិញពិភពលោក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោកត្រាំ ព្រមានដាក់ពន្ធ១០០% លើកាណាដា ពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


