Connect with us

ព័ត៌មានជាតិ

មណ្ឌល​ព្យាបាលធូរស្រាលអ្នកជំងឺ ក្រោយ​អ្នក​ឆ្លងកូវីដ ២៣៩ នាក់​បានជាសះស្បើយ

បានផុស

នៅ

ថ្ងៃនេះទោះបីមានការឆ្លងថ្មី​ចំនួន ៣០៣ ករណី តែ​ស្ថានភាព​តាមមណ្ឌលព្យាបាលមានការធូរស្រាល ក្រោយ​អ្នកជំងឺកូវីដ ២៣៩ នាក់ទៀត បានជាសះស្បើយនិងអាចចេញពីមន្ទីរពេទ្យ។

គិតត្រឹមព្រឹកថ្ងៃ ២១ ខែមេសា ឆ្នាំ​២០២១ ចំនួន​អ្នក​ឆ្លងកូវីដក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ មានចំនួន​សរុប ៧ ២០២ នាក់ ខណៈ​ជា​សះស្បើយ​មាន​ចំនួន ២២៦៧ នាក់។

គួរ​បញ្ជាក់​ថា រដ្ឋាភិបាលបាន​សម្រេច«បិទខ្ទប់» រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល ២សប្ដាហ៍ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ដូចជាតំបន់ផ្សេងៗទៀត ដោយសារ​ការឆ្លងជាសហគមន៍នៅតែបន្ត​ឥតឈប់ឈរ ក្នុង​សភាពធ្ងន់ធ្ងរ។

រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​ដាក់​សង្កាត់​យ៉ាង​តិច​៤ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជា​«តំបន់​ក្រហម​» ដែល​ហាម​ប្រជា​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​ដាច់​ខាត​និង​បិទ​សកម្មភាព​លក់​ម្ហូប​អាហារ​ក្នុង​តំបន់​នោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម