ព័ត៌មានជាតិ
មន្ទីរសេដ្ឋកិច្ច ខេត្តព្រៃវែងប្រជុំផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦
ព្រៃវែង ៖ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០២២ សហវ.ស.រ.ណ.អហក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានការអញ្ជើញចូលរួមជាអធិបតី លោក ហ៊ី ធួក អភិបាលរងខេត្ត តំណាងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួម រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ ដើម្បីស្វែងយល់ និងយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

មានប្រសាសន៍បើកសារាចរ លោក ហ៊ី ធួក អភិបាលរងខេត្ត តំណាងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លើកឡើងថា៖ ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំប្រកបដោយឆន្ទៈភាពជាម្ចាស់ និងទិសដៅច្បាស់លាស់ជាដំណាក់ៗ នៅតាមកម្មវិធីគោល នយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាព គោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ ជាក់ស្តែងនានា ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ចាប់ពីដើមនីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបាន នូវលទ្ធផលផ្លែផ្កាជាអតិបរិមា ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងទិសដៅនៃ ការអភិវឌ្ឍកម្ពុជាក្នុងដំណាក់កាលថ្មីខាងមុខ។

លោក អភិបាលរងខេត្ត បន្តថា ជាមួយនឹងការប្រគល់សិទ្ធិ និងការទទួលខុសត្រូវ ក្នុងការបំពេញមុខងាររបស់ខ្លួនក្នុងនាមជា អាណាប័កដើមខ្សែ លោក លោកស្រីដែលជាអាណាប័កដើមខ្សែ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការ យកចិត្តទុកដាក់ក្នុងការអនុវត្តថវិកា និងសកម្មភាពការងាររបស់ខ្លួនជាប្រចាំ និងអនុវត្តប្រកបដោយភាពទន់ភ្លន់ នៅតាមសភាពការណ៍ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ត្រូវបង្កើនសមត្ថភាព ភាពជាម្ចាស់ ឆន្ទៈ គណនេយ្យភាព ភាព ឆ្លើយតប និងប្រសិទ្ធភាពការងារមួយកម្រិតថែមទៀត។
ជាក់ស្តែង លទ្ធផលនៃការត្រួតពិនិត្យ និងវាយតម្លៃការ អនុវត្តថវិកាប្រចាំឆ្នាំកន្លងទៅបានបង្ហាញអំពីតម្រូវការបង្កើនសមត្ថភាពបន្ថែមដល់មន្ត្រីជំនាញដែលអនុវត្តការ ងារថវិកា ដោយត្រូវចាប់ផ្តើមគិតគូរចាប់ពីដំណាក់កាលរៀបចំថវិកាឱ្យកាន់តែមានភាពច្បាស់លាស់ និងគុណ ភាព។ ទោះបីការរៀបចំថវិកា ត្រូវបានកែលម្អជាបន្តបន្ទាប់ ក៏ប៉ុន្តែនៅតែទាមទារឱ្យពង្រឹងបន្ថែម ក្នុងគោលដៅ សម្រួលការអនុវត្ត និងផ្តល់មូលដ្ឋានក្នុងការត្រួតពិនិត្យ និងវាយតម្លៃ។

ទន្ទឹមនឹងនេះ លោក អភិបាលរង បានណែនាំ ដល់លោកអភិបាលក្រុង ស្រុក និងលោក លោកស្រីមេឃុំ ចៅសង្កាត់ទាំងអស់ គួរយកចិត្តទុកដាក់ពង្រឹង បង្កើនសមត្ថភាព លើការគ្រប់គ្រង និងការទទួលខុសត្រូវលើផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋបន្ថែមទៀត ដោយត្រូវ ពិនិត្យតាមដានជម្រុញលើកទឹកចិត្តមន្ត្រីជំនាញរបស់ខ្លួនអនុវត្តឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាម នីតិវិធីហិរញ្ញវត្ថុ។

នៅក្នុងនោះដែរ ក៏មានបទអន្តរាគមន៍តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកប្រធានរតនាគារខេត្តព្រៃវែង ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីយល់ដឹងកាន់តែច្បាស់ បន្ថែមទៀតអំពីនីតិវិធីនៃសារាចរណែនាំលេខ ០២២ សហវ.ស.រ.ណ.អហក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាដើម្បីធានាដល់ការអនុវត្តរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញមកនេះ៕
ដោយ ៖ សៅគ្រី

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


