Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះខែរងាដ៏សាហាវនៅអាមេរិក សម្លាប់មនុស្សកាន់តែច្រើន និងបង្កផលប៉ះពាល់ធំធេងទៅៗ

បានផុស

នៅ

ព្យុះខែរងាដ៏សាហាវនៅអាមេរិក កាន់តែធ្ងន់ធ្ងរ ខណៈមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់កាន់តែច្រើន និងបង្កផលប៉ះពាល់ធំធេងទៅៗនៅទូទាំងប្រទេស។

ព្យុះខែរងានៅអាមេរិក (រូបថត៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២៧ខែមករាឆ្នាំ២០២៦ មនុស្ស២៦នាក់ហើយ ត្រូវបាត់បង់ជី​វិតដោយសារព្យុះនេះ ស្របពេលរាប់រយលាននាក់ត្រូវរងឥទ្ធិពល និងរដ្ឋជាច្រើនបានប្រកាសអាសន្ន។

ព្យុះដែលគេឲ្យឈ្មោះថា «ព្យុះបិសាច»​ មួយនេះ បានវាយប្រហារចាប់ពីរដ្ឋ Texas រហូតដល់រដ្ឋ Maine ចាប់ពីចុងសប្តាហ៍មក បណ្តាលឲ្យទីក្រុងធំៗ ត្រូវកប់នៅក្រោមស្រទាប់ព្រឹលយ៉ាងក្រាស់។

ព្យុះខែរងានៅអាមេរិក (រូបថត៖ Reuters)

យោងតាមភ្នាក់ងារអាកាសធាតុជាតិ (NWS) បានឲ្យដឹងថា តំបន់មួយចំនួននៅភាគឦសានមានព្រឹលធ្លាក់កម្រាស់ ៥០.៨ សង់ទីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។

នៅ Tennessee មនុស្សជាង ២០០ ០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់ ធ្វើឲ្យពលរដ្ឋធ្លាក់ចូលទៅក្នុងភាពងងឹតដ៏ត្រជាក់ ចំណែកដើមឈើក៏បាក់រំលំកាត់ផ្លូវ បង្កការកកស្ទះចរាចរណ៍ផងដែរ។

ព្យុះខែរងានៅអាមេរិក (រូបថត៖ Reuters)

ស្របពេលជាមួយគ្នានោះ បើយោងតាមគេហទំព័រ FlightAware បានឲ្យដឹងថា កាលពីថ្ងៃចន្ទក្រុមហ៊ុនអាកាសចរណ៍ បានពន្យារពេលជើងហោះហើរជាង ១៩ ០០០ជើង និងលុបចោលជើងហោះហើរចំនួន ៥ ៩០០ ជើងតែម្តងដោយសារតែឥទ្ធិពលនៃព្យុះនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីមិនទាន់បញ្ជាក់ច្បាស់អំពីផលប៉ះពាល់នៅឡើយទេ គ្រាន់តែដឹងថា ព្យុះនេះធ្ងន់ធ្ងរហើយក៏មានការព្យាករផងដែរថា ព្យុះធំមួយទៀតនឹងវាយប្រហារអាមេរិក នៅចុងសប្តាហ៍នេះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម