កីឡា
កីឡាករវ័យក្មេង ៥ នាក់ កំពុងគួរឲ្យចាប់អារម្មណ៍ក្នុងលីគកំពូលកម្ពុជា
កីឡាករវ័យក្មេងអាយុក្រោម ២០ ឆ្នាំមិនសូវមានច្រើនទេក្នុងការប្រជែងជាមួយកីឡាករបរទេស និងកីឡាករកម្ពុជាដែលមានបទពិសោធច្រើននៅក្នុងការប្រកួត ជម្រើសជើងឯកជាតិ ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥-២៦។

ជាពិសេសនៅតំបន់ប្រយុទ្ធ ស្ទើរតែគ្មានកីឡាករកម្ពុជាវ័យក្មេងអាយុក្រោម ២០ ឆ្នាំ។ កីឡាករវ័យក្មេងកម្ពុជាដែលមានឱកាសបង្ហាញខ្លួនភាគច្រើននៅតំបន់បម្រើកណ្តាល និងការពារ។ ថ្ងៃនេះ«កម្ពុជាថ្មី» សូមលើកយកកីឡាករវ័យក្រោម ២០ ឆ្នាំ ចំនួន ៥ រូបដែលទទួលបានឱកាសបង្ហាញខ្លួនញឹកញាប់ និងលេចធ្លោជាងគេក្នុងចំណោមកីឡាករវ័យស្របាគ្នានៅក្នុងលីគបាល់ទាត់កំពូលកម្ពុជារដូវកាលនេះ។
កីឡាករ ជៀម សំណាង

ជៀម សំណាង កើតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០០៥ ដែលមានអាយុ ២០ ឆ្នាំ ជាអ្នកចាំទីរបស់ក្រុមភ្នំពេញក្រោន។ នៅរដូវកាលនេះ រូបគេទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីអ្នកគាំទ្រ ពីព្រោះទើបតែលេចមុខថ្មី ប៉ុន្តែវ៉ាដាច់អ្នកចាំទីរៀមច្បង អ៊ុំ វិចិត្រ និង សាវែង សំណាង។ រូបគេតែងតែបង្ហាញខ្លួនក្នុងការប្រកួតធំៗទាំងក្នុងស្រុក និងអន្តរជាតិ ហើយធ្វើបានល្អថែមទៀត រហូតត្រូវបានកោះហៅចូលជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំ។
កីឡាករ ប៉ុង សាំយូអែល

ប៉ុង សាំអូអែល កើតនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០០៥ ដែលមានអាយុ ២០ ឆ្នាំ ជាខ្សែបម្រើកណ្តាលរបស់ក្រុមភ្នំពេញក្រោន។ រូបគេមិនមែនតែលេចធ្លោនៅក្នុងរដូវកាលនេះទេ ប៉ុន្តែតាំងពីរដូវកាលមុនម្ល៉េះ។ ស្របពេលលោក Oleg គ្រូបង្វឹកភ្នំពេញក្រោន មិនសូវប្រើកីឡាករបរទេសនៅតំបន់កណ្តាលផងនោះគឺជាឱកាសដែល ប៉ុង សាំយូអែល បង្ហាញសមត្ថភាពទាំងវ័យក្មេង រហូតបានជាប់ជម្រើសជាតិទាំងកម្រិតយុវជន និងក្រុមធំ។
កីឡាករ ឈិន វេនីន

ឈិន វេនីន កើតនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០០៥ ដែលមានអាយុ ២០ ឆ្នាំ ជាខ្សែការពារ របស់ ភ្នំពេញក្រោន។ រូបគេទទួលបានឱកាសបង្ហាញខ្លួននៅលើទីលាន នៅពេលខ្សែការពារបរទេសរបស់របស់ ភ្នំពេញក្រោន មានបញ្ហារបួស ឬអវត្តមាន។ ទោះបីជាស្ថិតនៅវ័យក្មេង ប៉ុន្តែកីឡាកររូបនេះមានកាយសម្បទាធំល្អ។
កីឡាករ ទាំ មករា

ទាំ មករា កើតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៦ ជាខ្សែការពាររបស់ អង្គរថាយហ្គឺរ ដែលទទួលបានឱកាសបង្ហាញខ្លួនញឹកញាប់នៅក្នុងលីគបាល់ទាត់កំពូលកម្ពុជា។ រូបគេលេងក្នុងតំបន់ការពារ ប៉ុន្តែរួមចំណែកដល់តំបន់បម្រើ និងប្រយុទ្ធបានច្រើន ហើយក៏រកបានគ្រាប់បាល់ដែរ។ រូបគេបានជាប់ជម្រើសជាតិអាយុ ២៣ ឆ្នាំទៀតផង។
កីឡាករ ហាន់ ទី

ហាន់ ទី កើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០៧ អាយុទើប ១៩ ឆ្នាំ ជាខ្សែការពាររបស់ អង្គរថាយហ្គឺរ កំពុងបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍មួយរយៈពេលចុងក្រោយ។ ជាពិសេសនៅពេល អង្គរថាយហ្គឺរ យកឈ្នះ បឹងកេត ១-០ ក្នុងសប្តាហ៍ទី១៧គឺ រូបគេបានរួមចំណែកយ៉ាងសំខាន់។ មហាជនមិនសូវស្គាល់រូបគេទេ ប៉ុន្តែយុវជនរូបនេះពោរពេញដោយសមត្ថភាព និងអាចចាត់ទុកជាកីឡាករវ័យក្មេងជាងគេបំផុតដែលលេងនៅតំបន់ការពារក្នុងលីគបាល់ទាត់កំពូលកម្ពុជា។
សូមបញ្ជាក់ថា កីឡាករទាំង ៥ រូបដែលបានលើកមកបង្ហាញនេះគឺសំដៅលើកីឡាករដែលមានអាយុត្រឹម ២០ ឆ្នាំចុះក្រោមប៉ុណ្ណោះ ប៉ុន្តែនៅមានកីឡាករជាច្រើនទៀតដែលមានអាយុចន្លោះ ២១ ទៅ ២៣ ឆ្នាំ កំពុងល្អ៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


