ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តទេសចរណ៍ថៃបន្តធ្លាក់ចុះនៅត្រីមាសចុងឆ្នាំមុន ដោយសារបញ្ហាព្រំដែន ទឹកជំនន់
ក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) បានឱ្យដឹងថា សន្ទស្សន៍ទំនុកចិត្តទេសចរណ៍ថៃក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៥ បានបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតែទឹកជំនន់ដ៏មហន្តរាយនៅភាគខាងត្បូង ជម្លោះព្រំដែនថៃ-កម្ពុជា និងកំណើនប្រាក់បាត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃពុធនេះ។

ការធ្លាក់ចុះនេះ បង្ហាញពីភាពយឺតយ៉ាវនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ថៃ ដែលប្រឈមនឹងបញ្ហាជាបន្តបន្ទាប់គ្នាកាលពីឆ្នាំមុន ហើយបង្កឱ្យបរិមាណភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះរាប់លាននាក់។
ប្រធាន TCT លោក Chai Arunanondchai បាននិយាយថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏លំបាកមួយ ទោះបីជាមានភាពប្រសើរឡើងក្នុងរដូវខ្ពស់ក៏ដោយ។
ការស្ទង់មតិរបស់ TCT លើប្រតិបត្តិករទេសចរណ៍ចំនួន ៧៤០ ចន្លោះថ្ងៃទី១០ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ បានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តទេសចរណ៍បានធ្លាក់ចុះដល់ ៧២ ពិន្ទុ ធៀបនឹង ៧៥ ពិន្ទុ ក្នុងត្រីមាសទី ៤ ដូចគ្នាកាលពីឆ្នាំ ២០២៤។ ទោះបី ៧២ ពិន្ទុ បង្ហាញពីភាពប្រសើរឡើង ធៀបនឹងការធ្លាក់ចុះដល់ ៦៦ ពិន្ទុ នៅត្រីមាសទី ៣ ឆ្នាំ ២០២៥ ក្ដី ប៉ុន្តែវានៅតែទាបជាងឆ្ងាយ ធៀបនឹងកម្រិតស្ដង់ដារ ១០០ ពិន្ទុ ដែល TCT បានកត់ត្រាមុនវិបត្តិកូវីដ១៩។
សន្ទុះនៅរដូវខ្ពស់ គោលនយោបាយជួយចំណាយពលរដ្ឋក្នុងស្រុកពេលធ្វើដំណើរកម្សាន្ត និងកម្មវិធីធំៗជាច្រើន នៅតែមិនអាចប៉ះប៉ូវផលប៉ះពាល់ពីបញ្ហាអវិជ្ជមានផ្សេងៗ ដូចជាទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់ភាគខាងត្បូងប្រទេស ដែលធ្វើឱ្យភ្ញៀវទេសចរពីម៉ាឡេស៊ីធ្លាក់ចុះស្ទើរតែស្រុងនៅចុងឆ្នាំ។
TCT បានលើកឡើងផងដែរ ជម្លោះព្រំដែនជាមួយកម្ពុជា ដែលផ្ទុះឡើងជាថ្មីនៅដើមខែធ្នូ ក៏ជួយទម្លាក់ទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរបរទេសផងដែរ ខណៈការឡើងថ្លៃប្រាក់បាត ធ្វើឱ្យភ្ញៀវទេសចរផ្លាស់ប្ដូរទិសដៅទៅប្រទេសប្រកួតប្រជែងផ្សេងៗទៀត ដូចជាវៀតណាម និងជប៉ុន ជាដើម។

សម្រាប់ត្រីមាសទី១ ដើមឆ្នាំ ២០២៦ នេះ TCT បានព្យាករថា សន្ទស្សន៍ទំនុកចិត្តទេសចរណ៍នឹងកើនឡើងដល់ ៨០ ពិន្ទុ ដោយរំពឹងទទួលភ្ញៀវចំនួន ៩,៣ លាននាក់ ដែលភាគច្រើនជំរុញដោយភ្ញៀវទេសចរអឺរ៉ុប និងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។
យ៉ាងណាមិញ ទេសចរណ៍ថៃនៅតែប្រឈមហានិភ័យក្នុងរយៈពេលនេះរួមមាន ផ្សែងអ័ព្ទ PM2.5 ជម្លោះភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចយឺតយ៉ាវរបស់ចិន និងកំណើនថ្លៃសេវា និងការធ្វើដំណើរ។
TCT បានស្នើឱ្យថៃផ្តោតលើផ្នែកទេសចរណ៍ដែលចំណាយខ្ពស់នៅក្នុងប្រទេសចិន ខណៈធ្វើពិពិធកម្មគោលដៅរបស់ខ្លួនឆ្ពោះទៅរកទីផ្សារផ្សេងទៀតដូចជា អឺរ៉ុប ឥណ្ឌា កូរ៉េខាងត្បូង និងមជ្ឈិមបូព៌ា ជាដើម។
ដោយឡែក ក្រុមប្រឹក្សាក៏បានកត់សម្គាល់ផងដែរថា ទេសចរណ៍ក្នុងស្រុកត្រូវបានរារាំងដោយបំណុលគ្រួសារខ្ពស់ ដែលបង្ខំឱ្យប្រជាជនក្នុងស្រុកកាត់បន្ថយចំនួនដំណើរកម្សាន្ត។
សម្រាប់ឆ្នាំ ២០២៦ នេះ TCT បានព្យាករភ្ញៀវទេសចរអន្តរជាតិ ៣៤ លាននាក់ ដែលតិចជាងគោលដៅរបស់អាជ្ញាធរទេសចរណ៍ថៃ ៣៦,៧ លាននាក់។
គួររំឭកថា កាលពីឆ្នាំ ២០២៥ ថៃទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ៣២,៩ លាននាក់ ដោយធ្លាក់ចុះប្រមាណ ៧,២៣% ធៀបនឹងឆ្នាំ ២០២៤ ដែលធ្វើឱ្យវាក្លាយជាការធ្លាក់ចុះភ្ញៀវជាលើកដំបូងក្រោយសម័យកូវីដ១៩ ដោយសារតែបញ្ហាផ្សេងៗ រាប់តាំងពីកង្វល់សុវត្ថិភាព ទឹកជំនន់ គ្រោះរញ្ជួយដី ជម្លោះប្រដាប់អាវុធនៅព្រំដែនជាមួយកម្ពុជា កំណើនប្រកួតប្រជែងពីវៀតណាម និងម៉ាឡេស៊ី និងភាពស្រពេចស្រពិលនៃសេដ្ឋកិច្ចសកលជាដើម៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


