KPT+
ទម្លាយនិស្ស័យពិតអ្នកកើតខែឧសភា
មនុស្សកើតខែឧសភាមានការតាំងចិត្តនិងព្យាយាមប្រឹងប្រែងដើម្បីបានរបស់ដែលខ្លួនចង់បាន។ ថ្វីត្បិតពេលខ្លះគេលួចខ្ជិល ប៉ុន្តែមិត្តភក្តិនិងគ្រួសារអាចពឹងពាក់បាន។ នៅពេលដែលគេធ្លាក់ចូលទៅក្នុងបញ្ហាមួយ គេគិតយ៉ាងល្អិតល្អន់មុននឹងចាប់ផ្តើមដោះស្រាយបញ្ហានោះដោយជោគជ័យ។

អ្នកកើតខែនេះជាមនុស្សដែលមានបេះដូងបរិសុទ្ធ ស្មោះត្រង់ ចូលចិត្តសកម្មភាពសប្បុរសធម៌ និងមានមនសិការជួយសង្គមជាតិ។ ជាមនុស្សដែលមានចិត្តទូលាយនិងខ្វាយខ្វល់ពីជីវិតសត្វក៏ដូចជាបរិស្ថាន និងអ្នកដែលត្រូវការជំនួយពីគេ។ គេក៏មានសមត្ថភាពពិសេសអាចដោះស្រាយរឿងជាច្រើនបានក្នុងពេលតែមួយផងដែរ។
ជាប្រភេទមនុស្សចិត្តល្អ រឹងរូសមិនព្រមចុះញ៉មជាមួយបញ្ហា មានចិត្តមោះមុត និងមានគំនិតល្អិតល្អន់ណាស់។ ជាបុគ្កលដែលពោរពេញដោយភាពទាក់ទាញពីអ្នកនៅជុំវិញខ្លួនឱ្យស្រឡាញ់ចូលចិត្ត ព្រោះគេមានចិត្តទូលាយ ហើយមានគំនិតជ្រៅជ្រះ មិនពូកែប្រកាន់ខឹងផ្ដេសផ្ដាស។ ជាមនុស្សប្រកាន់ជំហររបស់ខ្លួន ស្រឡាញ់ក្ដីសុបិន ហ៊ានពុះពារជម្នះបញ្ហាក្នុងជីវិត យល់ដឹងច្រើន ហើយក៏មាននិស្ស័យចូលចិត្តដំណើរកម្សាន្តទៀតផង។
ចំពោះរឿងស្នេហា អ្នកកើតខែឧសភាគឺជាមនុស្សដែលឱ្យតម្លៃបំផុតចំពោះជីវិតអាពាហ៍ពិពាហ៍ និងយកចិត្តទុកដាក់ចំពោះមនុស្សដែលខ្លួនស្រឡាញ់។ គេរីករាយផ្ដល់ឱ្យគូស្នេហ៍នូវក្តីស្រឡាញ់ដែលមានសេរីភាព មិនចេះបិទសិទ្ធិគ្នា ប៉ុន្តែពូកែប្រចណ្ឌបន្តិច។ គេជាមនុស្សមានស្នេហាបែបចាស់ទុំ និងស្មោះត្រង់បំផុតជាមួយដៃគូ។

យ៉ាងណាមិញ មនុស្សនេះក៏មានចំណុចខ្សោយដែរ។ គេរឹងរូសបន្តិច ចូលចិត្តគិតថាគ្រប់គ្នាសុទ្ធតែសំខាន់សម្រាប់ខ្លួន ទើបបជារឿយៗត្រូវបានមនុស្សជិតដិតក្បត់ដោយប្រការផ្សេងៗ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ លាក់មិនជិតទេ! នេះជាអត្តចរិតមនុស្សកើតខែមេសា
ចុចអាន៖ បកស្រាយនិស្ស័យមនុស្សកើតខែមីនា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


