ព័ត៌មានអន្ដរជាតិ
អ្នកជំនាញណែនាំ ផឹកទឹកឲ្យបានច្រើន មុននិងក្រោយពេលចាក់វ៉ាក់សាំង
អ្នកជំនាញផ្នែកវេជ្ជសាស្ត្របាននិយាយថា វាជារឿងធម្មតាទេដែលអ្នកមានអារម្មណ៍មិនស្រួលខ្លួនរហូតដល់ទៅ៤៨ម៉ោង ក្រោយពេលចាក់រួច។ នោះជាសញ្ញាបង្ហាញថា វ៉ាក់សាំងកំពុងបំពេញការងាររបស់ខ្លួន។

ផលប៉ះពាល់ដែលអ្នកអាចជួបប្រទះបន្ទាប់ពីការចាក់វ៉ាក់សាំង អាចពឹងផ្អែកលើប្រភេទធំៗ ដូចជាអាយុនិងភេទ ក៏ដូចជាលក្ខណៈបុគ្គលបន្ថែមទៀតដូចជាហ្សែនឬប្រវត្តិនៃការឆ្លងរោគផងដែរ។
ក្រុមអ្នកជំនាញ បានណែនាំឲ្យអ្នកផឹកទឹកឲ្យបានច្រើនមុននិងក្រោយពេល ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ផលរំខានដូចជាគ្រុនក្តៅនិងចង្អោរ អាចធ្វើឲ្យអ្នកខ្សោះជាតិទឹក។ ឬប្រសិនបើអ្នកខ្សោះជាតិទឹករួចទៅហើយនោះ ក៏អាចធ្វើឲ្យផលប៉ះពាល់របស់អ្នកកាន់តែធ្ងន់ធ្ងរផងដែរ។
វេជ្ជបណ្ឌិត Sharon Nachman ប្រធានផ្នែកឆ្លងជំងឺកុមារ នៅមន្ទីរពេទ្យកុមារ Stony Brook បានប្រាប់ Insider ថា មានតិចនិចងាយមួយ ដែលត្រូវប្រាប់ថាតើអ្នកគួរតែផឹកទឹកបន្ថែមឬក៏អត់។

លោកស្រីនិយាយថា “ប្រសិនបើឆ្លុះកញ្ចក់ និងលៀនអណ្តាតរបស់អ្នក ហើយអណ្តាតរបស់អ្នកមានពណ៌សនោះ អ្នកមិនមានជាតិទឹកទេ”។
ដូចនេះ អ្នកគួរតែផឹកទឹកឲ្យបានច្រើន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Business Insider
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


