កីឡា
ព្រះខ័នរាជស្វាយរៀង នៅមានឱកាសឡើងវគ្គ ៤ ក្រុម ក្នុងជើងឯកក្លិបអាស៊ាន
ការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ASEAN Club Championship ជិតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលហើយ បន្ទាប់ពីចប់ការប្រកួតទី៤ កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ ប៉ុន្តែក្រុម ព្រះខ័នរាជស្វាយរៀង និង Bangkok United នៅសល់ ២ ប្រកួតទៀត ដោយសារត្រូវបានពន្យារពេលការប្រកួត។

ក្រោយឆ្លងកាត់ ៤ ប្រកួត នៅពូល A មានក្រុម ២ ហើយដែលបានធ្លាក់គឺ Cong An Ha Noic របស់ វៀតណាម និង Dynamic Herb Cebu របស់ ហ្វីលីពីន ខណៈ ៤ ក្រុមផ្សេងទៀតសុទ្ធតែមានឱកាសឡើងដូចគ្នាគឺ ក្រុម Selangor របស់ម៉ាឡេស៊ី មាន ៨ ពិន្ទុ ក្រុម BG Pathum United របស់ ថៃ មាន ៧ ពិន្ទុ ក្រុម Buriram United របស់ថៃ មាន ៦ ពិន្ទុ និង ក្រុម Tampinis Rovers របស់ សិង្ហបុរី មាន ៦ ពិន្ទុ។
ការប្រកួតកាត់សេចក្តីចុងក្រោយនៅថ្ងៃទី៤ ខែកុម្ភៈ ដោយក្រុម Buriram United ជួបក្រុម Dynamic Herb Cebu ហើយក្រុម Selangor ទទួលក្រុម BG Pathum United និងក្រុម Cong An Ha Noi ជួបក្រុម Tampines Rovers។

ដោយឡែកនៅពូល B វិញ ក្រុម Nam Dinh របស់វៀតណាម បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីឆ្លងកាត់ ៤ ប្រកួត ឈ្នះទាំងអស់ ឈរលើកំពូលតារាង។ ក្រុមរបស់ម៉ាឡេស៊ី Johor Darul Tazim និង ព្រះខ័នរាជស្វាយរៀង ត្រូវប្រជែងគ្នាដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំពោះក្រុម ៣ ផ្សេងទៀតគឺ Lion City Sailors របស់ សិង្ហបុរី ក្រុម Bangkok United របស់ថៃ និងក្រុម Shan United របស់មីយ៉ាន់ម៉ា បានធ្លាក់ហើយ។

ប្រៀបធៀបរវាង ក្រុម Johor Darul Tazim និង ព្រះខ័នរាជស្វាយរៀង គឺ ក្រុមរបស់ម៉ាឡេស៊ី មានភាគរយខ្ពស់ក្នុងការឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយ។ ក្រុម Johor ដែលមាន ១០ ពិន្ទុ ត្រូវការត្រឹមស្មើជាមួយ Nam Dinh សម្រាប់ការប្រកួតចុងក្រោយ ក៏ពួកគេបានឡើងដែរ។ ផ្ទុយទៅ ព្រះខ័នរាជស្វាយរៀង ដែលមាន ៤ពិន្ទុ គឺមានឱកាសស្តួចស្តើងមែនទែនក្នុងការឡើងទៅវគ្គបន្តពោលគឺ ត្រូវការឈ្នះទាំង ២ ប្រកួតចុងក្រោយជាមួយ Lion City Sailors និង Bangkok United ឲ្យច្រើនគ្រាប់ ហើយទាល់តែក្រុម Johor ចាញ់ក្រុម Nam Dinh ទៀត ទើប ព្រះខ័នរាជស្វាយរៀង បានឡើង។

សូមបញ្ជាក់ថា ជំនួបរវាង ព្រះខ័នរាជស្វាយរៀង និង Bangkok United នៅមិនទាន់ប្រកាសពីកាលបរិច្ឆេទថ្មីឡើយ បន្ទាប់ពីលើកពេលពីថ្ងៃទី២៩ ខែមករា ដោយសារក្រុមរបស់ថៃមិនមកប្រកួតនៅកម្ពុជា៕

អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


