ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលអាមេរិក នឹងបិទម្តងទៀត ប៉ះពាល់ខ្លាំងដល់បុគ្គលិករដ្ឋ
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងត្រូវបិទជាថ្មីម្តងទៀត ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៣១ខែមករាទៅ ព្រោះតែមិនទាន់មានការចុះហត្ថលេខាលើកញ្ចប់ថវិកា។

តាមការផ្សាយរបស់ Politico, ព្រឹទ្ធសភាអាមេរិក បានអនុម័តកញ្ចប់ថវិការួចហើយ កាលពីថ្ងៃទី៣០ ប៉ុន្តែសភាតំណាងរាស្ត្រ បានសម្រាកនៅចុងសប្តាហ៍ ដោយមិនទាន់ចុះហត្ថលេខាលើឯកសារនេះនៅឡើយទេ។ ដូច្នេះ រដ្ឋាភិបាលនឹងត្រូវខ្វះកញ្ចប់ថវិកាប្រតិបត្តិការយ៉ាងហោចណាស់ ២ ទៅ ៣ ថ្ងៃទម្រាំសមាជិកសភាតំណាងរាស្ត្រត្រឡប់មកធ្វើការវិញ។
ការបិទនេះនឹងធ្វើឲ្យប៉ះពាល់ដល់ សកម្មភាពរដ្ឋបាលដូចជា៖ បុគ្គលិករដ្ឋសហព័ន្ធជាច្រើននឹងត្រូវសម្រាកពីការងារដោយគ្មានប្រាក់ខែ ឬត្រូវបង្ខំឲ្យធ្វើការដោយមិនទាន់ទទួលបានប្រាក់ខែ រហូតដល់ថវិកាត្រូវបានអនុម័ត។
លើសពីនេះ ក្រសួងសំខាន់ៗដូចជា ការពារជាតិ អប់រំ និងដឹកជញ្ជូន នឹងរងផលប៉ះពាល់ខ្លាំងប្រសិនបើការបិទទ្វារនេះអូសបន្លាយពេលយូរ។

ការបិទនេះកើតឡើងដោយសារ គណបក្សប្រជាធិបតេយ្យ មិនពេញចិត្តនឹងវិធានការបង្ក្រាបអន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាពិសេសបន្ទាប់ពីមានព្រឹត្តិការណ៍បាញ់សម្លាប់ពលរដ្ឋស្បែកស ២ នាក់ នៅទីក្រុង Minneapolis កាលពីដើមខែមករា។
ព្រឹត្តិការណ៍ទាំងនេះបានបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង និងបង្កើនការប្រឆាំងទៅនឹងការអនុម័តថវិកាថ្មីសម្រាប់ក្រសួងសន្តិសុខមាតុភូមិ។
រម្លឹកទៅឆ្នាំមុន រដ្ឋាភិបាលអាមេរិកក៏ធ្លាប់បានបិទដែរ ហើយអ្វីដែលសំខាន់គឺបិទក្នុងរយៈពេលយូរបំបែកកំណត់ត្រាទៅទៀតរហូតដល់ ៤៣ ថ្ងៃឯណោះ ដែលបង្កការខូចខាតសេដ្ឋកិច្ចប្រហែល ១១ ពាន់លានដុល្លារ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


