ព័ត៌មានអន្ដរជាតិ
បិទរដ្ឋាភិបាល៤២ថ្ងៃ អាមេរិកលុបជើងហោះហើរប្រមាណ២០០០០ ត្រាំទាមទារឲ្យកែការបោះឆ្នោតនៅព្រឹទ្ធសភា
នៅយប់ថ្ងៃពុធម៉ោងនៅសហរដ្ឋអាមេរិកក្នុងអំឡុងពេលនៃការចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីលើច្បាប់ចំណាយថវិកា និងបើករដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកឡើងវិញ ក្រោយពីបិទអស់រយៈពេល៤២ថ្ងៃ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការបិទរដ្ឋាភិបាលដែលបង្កឡើងដោយព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យ បានបណ្តាលឲ្យជើងហោះហើរប្រមាណ២០០០០ត្រូវលុបចោល ឬក៏ពន្យារពេល។

លោក ត្រាំ និយាយថា៖«ក្នុងរយៈពេល ៧សប្តាហ៍ចុងក្រោយនេះ ការបិទរបស់គណបក្សប្រជាធិបតេយ្យបានបង្កគ្រោះថ្នាក់យ៉ាងធំធេង។ ពួកគេបានបណ្តាលឱ្យជើងហោះហើរចំនួន ២0,000 ត្រូវបានលុបចោល ឬពន្យារពេល។ ពួកគេបានធ្វើដំណើរជាច្រើនលើក យឺតពេល មនុស្សឈឺចាប់យ៉ាងខ្លាំង»។
លោក ដូណាល់ ត្រាំ បានស្តីបន្ទោសទៅគណបក្សប្រជាធិបតេយ្យដែលធ្វើឲ្យមានការបិទរដ្ឋាភិបាលរយៈពេលយូរជាប្រវត្តិសាស្រ្ត បណ្តាលឲ្យបុគ្គលិករដ្ឋសហព័ន្ធជាច្រើនត្រូវផ្អាកពីការងារ បាត់បង់ចំណូល ហើយមន្ត្រីយោធាក៏មិនទទួលបានប្រាក់ខែពីរដ្ឋសហព័ន្ធ។
ទោះបីជាមានការស្តីបន្ទោសបែបនេះ ប៉ុន្តែគណបក្សប្រជាធិបតេយ្យដែលប្រឆាំងចំពោះការដាក់ស្នើច្បាប់ចំណាយថវិការបស់រដ្ឋបាលដូណាល់ ត្រាំ ដោយការកាត់ចេញនូវកញ្ចប់ថែទាំសុខភាព ដែលគណបក្សនេះយល់ថា វាបានជួយដល់ប្រជាជន និងកម្មករដែលមានចំណូលទាបឲ្យទទួលបានសេវាសុខភាពពេញលេញ។
ច្បាប់ចំណាយថវិកានោះត្រូវរាំងស្ទុះក្នុងព្រឹទ្ធសភាដោយសារតែព្រឹទ្ធសភាអាមេរិកមានសមាជិក១០០រូប ក្នុងនោះគណបក្សសាធារណៈរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មានសមាជិក៥៣ ខណៈព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យមាន៤៧ រួមទាំងសមាជិកឯករាជ្យពីររូបផង ហើយការបោះឆ្នោតព្រឹទ្ធសភាចាត់ទុកជាបានការនៅពេលដែលព្រឹទ្ធសមាជិកចំនួន៦០រូបបានបោះឆ្នោតគាំទ្រ។
ព្រោះតែហេតុដូចនេះ ទើបគណបក្សប្រជាធិបតេយ្យមានអំណាចតថ្លៃជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ដែលតែងតែតាមយាយីគោលនយោបាយដាក់ចេញរបស់គណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែទោះជាបែបណា សមាជិកព្រឹទ្ធសភា៨រូបនៃគណបក្សប្រជាធិបតេយ្យចុងក្រោយបានចេញមកគាំទ្រ ដោយសារតែមានការចរចាកិច្ចព្រមព្រៀងថ្មីមួយដែលលោក ត្រាំ សុខចិត្តបន្តគោលនយោបាយសុខភាពរហូតដល់ខែមករាឆ្នាំ២០២៦។
លោក ដូណាល់ ត្រាំ បាននិយាយថា៖«គ្មាននរណាម្នាក់ធ្លាប់បានឃើញអ្វីដូចនេះទេ។ នេះជាការបន្ថែមដ៏ងាយស្រួលមួយ ប៉ុន្តែពួកគេមិនចង់ធ្វើវាទេ។ អាក្រក់ណាស់ ពួកអ្នកប្រជាធិបតេយ្យបានដកហូតបុគ្គលិករដ្ឋាភិបាលជាង ១លាននាក់ពីការបង់ប្រាក់របស់ពួកគេ និងកាត់ផ្តាច់អត្ថប្រយោជន៍ ស្លាកអាហារសម្រាប់ប្រជាជនអាមេរិករាប់លាន និងរាប់លាននាក់ទៀតដែលត្រូវការប្រាក់ ពួកគេបានបណ្តាលឱ្យអ្នកម៉ៅការសហព័ន្ធ និងអាជីវកម្មខ្នាតតូចរាប់ម៉ឺននាក់មិនបានទទួលប្រាក់ខែ»។
នៅក្នុងការនិយាយនោះ លោក ដូណាល់ ត្រាំ ក៏បានអំពាវនាវឲ្យព្រឹទ្ធសមាជិកគណបក្សសាធារណៈរដ្ឋធ្វើការដើម្បីកែប្រែការបោះឆ្នោតព្រឹទ្ធសភាពី៦០សំឡេង មក៥១សំឡេងវិញ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


