Connect with us

សន្តិសុខសង្គម

ឆេះរោងមាន់ ងាប់មាន់ជាង ១០០ ក្បាល និងគោមួយក្បាល ដោយមិនទាន់ដឹងមូលហេតុ

បានផុស

នៅ

សត្វមាន់ជាង ១០០ ក្បាល និងក៏មួយក្បាល បានងាប់រដូករណែល ក្រោយពីមានអគ្គិភ័យមួយបានកើតឡើង ទៅលើរោងមាន់មួយកន្លែង ដែលរហូតដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់រកមូលហេតុឃើញនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នៃគ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ២ រំលងអធ្រាត្រ ឈានចូលយកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦  ស្ថិតនៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ករណីនេះ  គឺឆេះរោងគោនិងមាន់មួយខ្នងទំហំ ២២ម៉ែត្រ x ៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលស័ង្កសី ជារបស់ឈ្មោះ យិន ជន់ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងឆេះអស់ទាំងស្រុង។

ក្រោយពេលសមត្ថកិច្ចធ្វើការត្រួតពិនិត្យ ដោយមានការសហការជាមួយជនរងគ្រោះ ការខូចខាតរួមមាន ងាប់គោចំនួន១ក្បាល មាន់ជាង១០០ក្បាល ម៉ូទ័របូមទឹក ចំនួន១គ្រឿង ធុងបាញ់ថ្នាំ ចំនួន១ ម៉ាសូត ៩លីត្រ ចំបើង១១ដុំ ដែលនៅពេលនោះម្ចាស់មិននៅផ្ទះឡើយហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ដើម្បីទប់ស្កាត់ រីឯ មូលហេតុសមត្ថកិច្ចបានបញ្ជាក់ថាមិនទាន់ស្រាវជ្រាវដឹងនៅឡើយទេ ហើយ ការខូចខាត គិតជាទឹកប្រាក់ប្រហែល ១០លានរៀល៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម