ព័ត៌មានអន្ដរជាតិ
កងកម្លាំងប៉ាគីស្ថាន សម្លាប់ខ្មាន់កាំភ្លើង ១៤៥នាក់ ក្រោយប្រយុទ្ធគ្នាអស់២ថ្ងៃ
កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានបញ្ចប់ប្រតិបត្តិការវាយបកវិញរយៈពេល៤០ម៉ោងកាលពីថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានរាយការណ៍ពីការសម្លាប់ខ្មាន់កាំភ្លើងចំនួន ១៤៥នាក់ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់បានកើតឡើងនៅខេត្ត Balochistan។

យោងតាមរ៉យទ័រ អំពើហិង្សានេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ដែលត្រូវបានបង្កឡើងដោយក្រុមកងទ័ពរំដោះ Balochistan (ឬហៅថា BLA) ដែលជាក្រុមខុសច្បាប់ ក្រោមយុទ្ធនាការមួយដែលមានឈ្មោះថា «ប្រតិបត្តិការ Herof (ឬព្យុះខ្មៅ)»។ ក្រុមឧទ្ទាមបានកំណត់គោលដៅលើទីតាំងសន្តិសុខ សាលារៀន និងផ្សារ ដែលបណ្តាលឲ្យមនុស្ស ៤៨នាក់ស្លាប់ ក្នុងនោះមានបុគ្គលិកសន្តិសុខ ១៧នាក់ និងជនស៊ីវិល ៣១នាក់។
អភិបាលខេត្ត លោក Sarfraz Bugti បានបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងបានប្រើល្បិចបន្លំខ្លួន ដោយស្លៀកពាក់ជាជនស៊ីវិលដើម្បីជ្រៀតចូលទៅក្នុងទីក្រុង និងប្រើប្រាស់អ្នកស្រុកធ្វើជាខែលការពារខ្លួន។ ការវាយប្រហារបានរីករាលដាលពាសពេញស្រុកជាច្រើន រួមមាន Quetta, Gwadar, Mastung និង Noshki។ នៅតំបន់ Gwadar គ្រួសារមួយបានបាត់បង់សមាជិកជាស្ត្រី ៣នាក់ និងកុមារ ៣នាក់ ក្នុងអំឡុងពេលការបាញ់ប្រហារគ្នា។ កងទ័ពបានរាយការណ៍ថា ទោះបីជាក្រុមខ្មាន់កាំភ្លើងបានព្យាយាមដណ្តើមយកទីតាំងយុទ្ធសាស្ត្រ និងពន្ធនាគារ ដោយបានដោះលែងអ្នកទោស ៣០នាក់នៅស្រុក Mastung ក៏ដោយ ក៏រាល់ការប៉ុនប៉ងកាន់កាប់ទឹកដីត្រូវបានវាយបកឲ្យដកថយវិញទាំងអស់។
ទំហំនៃប្រតិបត្តិការ «ព្យុះខ្មៅ» នេះ គឺជាការផ្ទុះឡើងនៃអំពើហិង្សាដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ខេត្ត Balochistan។ ខណៈពេលដែលក្រុម BLA អះអាងថាបានសម្លាប់ទាហាន ៨៤នាក់ កងទ័ពប៉ាគីស្ថានបានច្រានចោលតួលេខនេះដោយចាត់ទុកថាជាការបំប៉ោង និងបានចោទប្រកាន់ថាជនដៃដល់គឺជា «ក្រុមខ្មាន់កាំភ្លើងដែលគាំទ្រដោយឥណ្ឌា»។
ពាក់ព័ន្ធនឹងរឿងនេះ ប្រទេសឥណ្ឌាបានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ ដោយជំរុញឲ្យទីក្រុងអ៊ីស្លាម៉ាបាត ផ្តោតលើការដោះស្រាយបញ្ហាក្នុងស្រុករបស់ខ្លួនវិញល្អជាងទាក់ទិននឹងប្រជាជនបាឡូជី៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


