កីឡា
ក្រុមប៉េតង់ភូមិថ្មីខេត្តកែប៖ ទីលាននៅអូឡាំពិកគឺខុសដាច់ពីទីលានធ្លាប់លេងកន្លងមក ប៉ុន្តែលទ្ធផលប៉ុណ្ណឹងអាចទទួលយកបាន
ក្រុមប៉េតង់ភូមិថ្មីខេត្តកែប ដែលជាក្រុមល្បីប្រចាំខេត្តក៏បានមកចូលរួមក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញផងដែរ ប៉ុន្តែលទ្ធផលធ្លាក់នៅវគ្គចម្រុះក្នុងពូល ខណៈតំណាងក្រុមអាចទទួលយកបានលទ្ធផលមានឈ្នះ មានចាញ់ យ៉ាងណាក្ដី។

ក្រុមប៉េតង់ខេត្តកែប
លោក ម៉ាត់ អ៊ីមរ៉ន តំណាងឲ្យក្រុមប៉េតង់ភូមិថ្មីខេត្តកែប និងជាក្រុមតំណាងខេត្តកែប ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិបានឲ្យដឹងថា នេះជាបទពិសោធថ្មីមួយសម្រាប់ក្រុមដែលបានចូលរួមការប្រកួតធំកម្រិតថ្នាក់ជាតិនៅរាជធានីភ្នំពេញលើកនេះ។
ការប្រកួតនេះគឺពិតជាពិបាកសម្រាប់ក្រុមខេត្តកែប ព្រោះកន្លងមកក្រុមធ្លាប់លេងត្រឹមថ្នាក់ខេត្តប៉ុណ្ណោះ ខណៈព្រឹត្តិការណ៍នេះប្រជុំដោយជើងខ្លាំងមកពីគ្រប់ខេត្តក្រុង និងប៉ះជម្រើសជាតិល្អៗទៀតផងក្នុងការប្រកួត។ ទីលានប្រកួតនៅស្តាតអូឡាំពិកនេះគឺខុសប្លែកដាច់ពីទីលានដែលក្រុមរបស់ខ្លួនធ្លាប់លេងនៅឯខេត្តកន្លងមក។ ដូច្នេះការចូលលេងភ្លាមៗនេះធ្វើឲ្យកីឡាករពិបាកក្នុងការសម្របខ្លួន ឬលេងឲ្យបានល្អណាស់។


ក្រុមប៉េតង់ខេត្តកែប
យ៉ាងណាលទ្ធផលឈ្នះ ២ ចាញ់ ៣ និងពិន្ទុចាញ់លើក្រុមជម្រើសជាតិប្រដេញៗគ្នាដូចនេះគឺក្រុមខេត្តកែបរបស់លោកអាចទទួលយកបាន។ ការប្រកួតក្រោយៗទៀតក្រុមនឹងព្យាយាមមកចូលរួមបន្តទៀតរាល់កម្មវិធីរបស់សហព័ន្ធប៊ូល និងប៉េតង់រៀបចំ។ ការចូលរួមលើកនេះក៏ជាបទពិសោធមួយសម្រាប់ក្រុមពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរថែមទៀតផងដែរ។

ទិដ្ឋភាពការប្រកួតជើងឯកថ្នាក់ជាតិ
បញ្ជាក់ដែរថា ក្រុមប៉េតង់ខេត្តកែប ឬក្រុមប៉េតង់ភូមិថ្មី បានចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ កាលពីថ្ងៃទី២៨ ដល់ ៣០ ខែមករា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ លើវិញ្ញាសា ៣ទល់៣ បុរស។ ក្រុមខេត្តកែបធ្លាក់ត្រឹមវគ្គចម្រុះក្នុងពូលដោយឆ្លងកាត់ ៥ប្រកួតទទួលបានលទ្ធផលដូចជា ខេត្តកែប 13-1 ក្លឹបមានជ័យភ្នំពេញ, ខេត្តកែប 6-13 ក្លឹប ខ.ភ.ម (ថ្នាលជម្រើសជាតិ), ខេត្តកែប 13-4 ប្រូវីដា ២៧ (ភ្នំពេញ), ខេត្តកែប 5-7 ខេមរភូមិន្ទ (ជម្រើសជាតិ), ខេត្តកែប 10-12 អយក ខេត្តតាកែវ។ វិញ្ញាសានេះមេដាយមាស បានលើក្លឹបយោធភូមិភាគពិសេស ក្រោយយកឈ្នះលើក្លឹបប៊ូល និងប៉េតង់សន្តិភាព នៅវគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


