កីឡា
សហព័ន្ធប៉េតង់កម្ពុជា ប្រកាសបើកការប្រកួតជើងឯកថ្នាក់ជាតិ ៣ថ្ងៃចាប់ពីថ្ងៃនេះ
សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានធ្វើពិធីបើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់ខ្លួនហើយចាប់ពី ថ្ងៃទី២៨ ដល់ ៣០ ខែមករា ឆ្នាំ២០២៦ ដែលមានរយៈពេល ៣ថ្ងៃដើម្បីជាឱកាសសម្រាប់សម្លឹងមើលធនធានមានសមត្ថភាពថ្មីៗ។

ទិដ្ឋភាពបើកការប្រកួត
ប្រធានសហព័ន្ធប៊ូល លោក សុខ សូកាន បានលើកឡើងថា ការប្រកួតនេះរៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡាមួយនេះឲ្យរឹតតែមានការគាំទ្រពីមហាជន និងជាការបង្កើនទំនាក់ទំនងរវាងសម្ព័ន្ធ ក្លឹប។ លើសពីនេះក៏ជាការផ្ដល់ឱកាសដល់កីឡាករ កីឡាការិនីទូទាំងប្រទេសបានប្រកួតដុសខាតសមត្ថភាពផងដែរ។

ទិដ្ឋភាពបើកការប្រកួត
ថ្នាក់ដឹកនាំសហព័ន្ធខាងលើបន្តទៀតថា ការប្រកួតនេះក៏ជាពេលវេលាល្អមួយសម្រាប់សហព័ន្ធបានសម្លឹងរកមើលនូវធនធានដែលមានសមត្ថភាពលេចធ្លោផងដែរដើម្បីអាចតេស្តចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឈានទៅដល់ការប្រកួតតំណាងប្រទេសលើឆាកអន្តរជាតិ។

ទិដ្ឋភាពបើកការប្រកួត
បញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នេះធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមករា ឆ្នាំ២០២៦ នៅទីលានរបស់សហព័ន្ធក្នុងពហុកីឡសដ្ឋានជាតិ។ ការប្រកួតនេះមាន ៨វិញ្ញា ១ ទល់ ១ (បុរស ១៨ឆ្នាំឡើង), ១ ទល់ ១ (នារី ១៨ឆ្នាំឡើង), ១ ទល់ ១ (កុមារី ១២ ដល់ ១៥ឆ្នាំ), ១ ទល់ ១ (កុមារា ១២ ដល់ ១៥ឆ្នាំ), វាយយកពិន្ទុ (បុរស ១៦ឆ្នាំ), វាយយកពិន្ទុ (នារី ១៦ឆ្នាំ), ៣ ទល់ ៣ (បុរស ១៦ឆ្នាំ) និង ៣ ទល់ ៣ (នារី ១៦ឆ្នាំ) ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


