កីឡា
លោក Andre Cioffi គាំទ្រវិស័យកីឡាប៊ូលនៅកម្ពុជាយូរហើយ ប៉ុន្តែម្សិលមិញអត់សូវសប្បាយចិត្តទេមិត្តភ័ក្រចាញ់
លោក Andre Cioffi ដែលជាជនជាតិបារាំ ថាលោកបានគាំទ្រ និងមកទស្សនាការប្រកួតកីឡាប៊ូល និងប៉េតង់នេះជាច្រើនលើកមកហើយកន្លងមក ប៉ុន្តែម្សិលមិញនេះអត់សូវសប្បាយចិត្តដែរដោយសារមិត្តភ័ត្រក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

លោក Andre Cioffi
លោក Andre Cioffi បានឲ្យដឹងថា លោកក៏ជាអ្នកគាំទ្រវិស័យកីឡាប៊ូល និងប៉េតង់របស់កម្ពុជាម្នាក់ដែរ និងតែងតែមកទស្សនាការប្រកួតផ្សេងៗនាពេលកន្លង។ ប្រទេសកម្ពុជាគឺមានកីឡាករល្អៗច្រើន និងសំបូរយុវជនថែមទៀតផង។ ម្នាក់ៗលេងបានល្អ និងប្រកួតប្រជែងដោយសមត្ថភាព។

ទិដ្ឋភាពបិទការប្រកួត
បុរសវ័យ ៧០ឆ្នាំខាងលើនេះបន្ថែមទៀតថា ចំពោះការរៀបចំជើងឯកថ្នាក់ជាតិនេះគឺសហព័ន្ធធ្វើបានល្អ និងក្រុមចូលរួមច្រើនដែលនេះបង្ហាញពីភាពរីកចម្រើនខ្លាំងលើវិស័យកីឡាប៊ូល និងប៉េតង់នៅកម្ពុជា។ យ៉ាងណាចំពោះវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាបុរស ៣ទល់៣ ម្សិលមិញនេះគឺល្អមើល ប៉ុន្តែសោកស្ដាយបន្តិចដោយសារមិត្តភ័ត្រប្រកួតចាញ់នៅវគ្គនេះ។


ទិដ្ឋភាពបិទការប្រកួត
បញ្ជាក់ដែរថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបិទបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួនហើយក្រោយរៀបចំអស់រយៈពេល ៣ថ្ងៃមកនេះគឺចាប់ពីថ្ងៃទី២៨ ដល់៣០ ខែមករា ឆ្នាំ២០២៦ នៅទីលានក្នុងពហុកីឡដ្ឋានជាតិ។ ចំណាត់ថ្នាក់លេខ១ បានលើ ក្លឹបយោធភូមិភាគពិសេស ឈ្នះមាស២ ចំណាត់ថ្នាក់លេខ២ ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ឈ្នះមាស១ ប្រាក់៣ និងចំណាត់ថ្នាក់លេខ៣ បានលើ សម្ព័ន្ធកីឡាប៊ូល និងប៉េតង់កងយោធពលខេមរភូមិន្ទ ឈ្នះមាស១ ប្រាក់១ សំរឹទ្ធ៣៕





ទិដ្ឋភាពបិទការប្រកួត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


