កីឡា
កីឡាការិនី កឹម រតនា លំបាកខ្លាំង និងមានការប្រកួតប្រជែងខ្ពស់ទម្រាំឈ្នះមេដាយឆ្នាំនេះ
កីឡាការិនីប៉េតង់របស់ក្រសួងមហាផ្ទៃ កឹម រតនា ថានៅឆ្នាំនេះលំបាក និងមានការប្រកួតប្រជែងខ្លាំងទម្រាំអាចឈ្នះមេដាយមាស វិញ្ញាសា ១ទល់១ នៃព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលសហព័ន្ធទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។

កីឡាការិនី កឹម រតនា
កឹម រតនា បានឲ្យដឹងថា ការប្រកួតប្រជែងជើងឯកថ្នាក់ជាតិឆ្នាំនេះគឺតឹងតែខ្លាំង ពោលមានអតីតជម្រើសជាតិផង និងមានជម្រើសជាតិកំពុងហ្វឹកហាត់ជាមួយគ្នាផង។ ឆ្នាំនេះទៀតសោតវិញ្ញាសា ១ទល់១ នេះក៏មានអ្នកចូលរួមលេងច្រើនរហូតដល់ទៅ ១៦នាក់ឯណោះ ដូច្នេះការប្រកួតត្រូវបន្តរហូតពេញមួយថ្ងៃ និងបានសម្រាកតែពេលអាហារថ្ងៃត្រង់ប៉ុណ្ណោះ។

ទិដ្ឋភាពអំឡុងការប្រកួត
កីឡាការិនីតំណាងឲ្យក្រសួងមហាផ្ទៃរូបនេះបន្ថែមទៀតថា ទម្រាំឈ្នះមេដាយមាសថ្នាក់ជាតិនេះគឺត្រូវឆ្លងកាត់ ៦ប្រកួតក្នុងនោះ ៣ប្រកួតក្នុងពូល និង ៣ប្រកួតទៀតដល់វគ្គផ្ដាច់ព្រ័ត្រ។ ដោយសារតែប៉ះភាគច្រើនជាអតីតជម្រើសជាតិ និងជម្រើសជាតិផងការលេងគឺមានភាពតឹងតែងខ្លាំងពីមួយប្រកួតទៅមួយប្រកួត ព្រោះម្នាក់ៗមានសមត្ថភាពល្អ ធ្លាប់ដឹងពីចំណុចខ្លាំង ចំណុចខ្សោយគ្នាទៅវិញទៅមកទៀត។
កីឡាការិនីវ័យ ២៦ឆ្នាំរូបនេះ សម្ដែងនូវការសប្បាយរីករាយជាខ្លាំងក្រោយប្រជែងបានមេដាយមាសយ៉ាងលំបាក។ មេដាយមាសនេះផងដែររូបគេចាត់ទុកជាការតបស្នងសងគុណដល់អង្គភាពកីឡាកីឡាក្រសួងមហាផ្ទៃផងដែរដែលបានផ្តល់ជាក្របខ័ណ្ឌដល់ខ្លួន និងការលើកទឹកចិត្តកន្លងមករាល់ស្នាដៃដែលធ្វើបាន។

ទិដ្ឋភាពអំឡុងការប្រកួត
បញ្ជាក់ដែរថា កឹម រតនា ជាកីឡាការិនីតំណាងឲ្យក្រសួងមហាផ្ទៃដែលបានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលទើបបញ្ចប់ទៅកាលពីថ្ងៃទី៣០ ខែមករា ២០២៦ ទីលានពហុកីឡដ្ឋានជាតិ។ រូបគេបានប្រកួតឈ្នះមេដាយមាស លើវិញ្ញាសា ១ទល់១ នារីអាយុ ១៨ឆ្នាំឡើង៕

កីឡាការិនី កឹម រតនា ពេលបំពាក់មេដាយមាស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


