កីឡា
កឹម រតនា មានក្ដីស្រមៃចង់ឈ្នះមេដាយអន្តរជាតិ ខណៈលេងកីឡាប៊ូល ១០ឆ្នាំហើយមិនទាន់មានមេដាយអន្តរជាតិទេ
កីឡាការិនី កឹម រតនា ថាខ្លួននៅមានក្ដីស្រមៃមួយមិនទាន់បានសម្រេចនោះគឺចង់ឈ្នះមេដាយអន្តរជាតិឲ្យបាន ១គ្រឿង ព្រោះចូលហ្វឹកហាត់កីឡាប៊ូល និងប៉េតង់ នេះប្រហែល ១០ឆ្នាំមកហើយនៅមិនទាន់បានឈ្នះនៅឡើយទេស្របពេលក្ដីស្រមៃមួយចំនួនបានសម្រេច។

កីឡាការិនី កឹម រតនា
កឹម រតនា បានឲ្យដឹងថា ខ្លួនចូលប្រឡូកក្នុងកីឡាប៊ូល និងប៉េតង់នេះគិតៗទៅមានរយៈពេលប្រហែល ១០ឆ្នាំមកហើយ។ ចំពោះសមិទ្ធផលមេដាយក្នុងស្រុកដូចជា កីឡាជាតិ ជើងឯកថ្នាក់ជាតិផ្សេងៗគឺធ្លាប់ឈ្នះនាពេលកន្លងមក ប៉ុន្តែនៅព្រឹត្តិការណ៍អន្តរជាតិគឺពុំទាន់មាននៅឡើយទេ។

កីឡាការិនី កឹម រតនា
ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ រូបនេះបន្ថែមទៀតថា ខ្លួនធ្លាប់បានចេញក្រៅប្រកួតតែ ១ដងគត់ក្នុងអាជីព ១០ឆ្នាំមកនេះតែធ្វើមិនបានល្អនោះឡើយដោយសារបទពិសោធនៅក្មេងខ្ចីពេក។ រតនា បញ្ជាក់ថា ការដែលមិនសូវបានចេញទៅប្រកួតនៅក្រៅស្រុកនេះដោយសារតែធ្វើតេស្តមិនឈ្នះរៀមច្បង សមត្ថភាពនៅក្រោមកីឡាការិនីឆ្នើមៗដទៃទៀត។

កីឡាការិនី កឹម រតនា ពេលឈ្នះមេដាយមាសថ្នាក់ជាតិ
កីឡាការិនីតំណាងក្រសួងមហាផ្ទៃរូបនេះលើកឡើងទៀតថា ពីមុនដោយសារមិនមានពេលវេលាហ្វឹកហាត់បានគ្រប់គ្រាន់ព្រោះជាប់រៀន។ ដូច្នេះការហ្វឹកហាត់បានតិច អារម្មណ៍ត្រូវបែងចែកច្រើន មិនសូវមានពេលផ្ដោតទាំងស្រុងលើការពង្រឹងសមត្ថភាពលេង។ ឥលូវនេះការរៀនសូត្រក៏បានបញ្ចប់ ក្របខ័ណ្ឌក៏ទទួលបាន អាចថាជាពេលសមស្របមួយដល់ខ្លួនប្រឹងប្រែងហ្វឹកហាត់ឡើងវិញដើម្បីក្ដាប់ឱកាសបានចេញក្រៅស្រុកដណ្ដើមមេដាយបំពេញក្ដីស្រមៃរបស់ខ្លួនហើយ។

កីឡាការិនី កឹម រតនា
បញ្ជាក់ដែរថា កីឡាការិនី កឹម រតនា ចូលហ្វឹកហាត់កីឡាប៊ូល និងប៉េតង់នេះប្រហែល ១០ឆ្នាំមកហើយ។ រូបគេកន្លងទៅហ្វឹកហាត់ និងប្រកួតលើវិញ្ញាសាក្រុម និងទើបតែផ្លាស់មកលេងលើ វិញ្ញសាឯកត្តជននារី បាន ៣លើកនោះទេ។ កីឡាការិនីតំណាងក្រសួងមហាផ្ទៃរូបនេះទើបឈ្នះមេដាយមាស និងពាន ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលទើបបញ្ចប់ការកាលពីថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


