ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីកត់ត្រាអតិរេកពាណិជ្ជកម្មជាង ៤០ ប៊ីលានដុល្លារ ឆ្នាំមុន
ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាអតិរេកពាណិជ្ជកម្មប្រមាណ ៤១,០៥ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៥ ដែលជំរុញដោយការនាំចេញដ៏រឹងមាំនៃផលិតផលមិនមែនប្រេង និងឧស្ម័ន។ នេះបើតាមការឱ្យដឹងរបស់ទីភ្នាក់ងារស្ថិតិកណ្តាលឥណ្ឌូណេស៊ី (BPS) ដែលចុះផ្សាយរបស់កាសែត Jarkata Globe កាលពីថ្ងៃចន្ទ។

BPS បាននិយាយថា ពាណិជ្ជកម្មមិនមែនប្រេង និងឧស្ម័ន បានមានអតិរេកពាណិជ្ជកម្មចំនួន ៦០,៧២ ប៊ីលានដុល្លារ ប៉ុន្តែឱនភាពពាណិជ្ជកម្មខាងទំនិញប្រេង និងឧស្ម័ន មានប្រមាណ ១៩,៧០ ប៊ីលានដុល្លារ។
ការនាំចេញសរុបនៅឆ្នាំ ២០២៥ បានឈានដល់ ២៨២,៩១ ប៊ីលានដុល្លារ ដោយកើនឡើង ៦,១៥% ធៀបនឹងឆ្នាំ ២០២៤។ ការនាំចេញផលិតផលមិនមែនប្រេង និងឧស្ម័ន មានចំនួន ២៦៩,៨៤ ប៊ីលានដុល្លារ ដោយកើនឡើង ៧,៦៦% ឆ្នាំលើឆ្នាំ។
ក្នុងចំណោមផលិតផលនាំចេញសំខាន់ៗ ខ្លាញ់សត្វ និងបន្លែ និងប្រេង បានបង្ហាញពីកំណើនខ្លាំងក្លាបំផុត ខណៈរ៉ែឥន្ធនៈ បានធ្លាក់ចុះ។ ជាមួយគ្នានោះ ចិននៅតែជាគោលដៅនាំចេញទំនិញមិនមែនប្រេង និងឧស្ម័នធំជាងគេបំផុតរបស់ឥណ្ឌូណេស៊ី ហើយបន្ទាប់មកគឺសហរដ្ឋអាមេរិក និងឥណ្ឌា។
ដោយឡែក នៅឆ្នាំ ២០២៥ ដដែល ឥណ្ឌូណេស៊ីបាននាំចូលទំនិញ ២៤១,៨៦ ប៊ីលានដុល្លារ ដោយកើនឡើង ២,៨៣% ឆ្នាំលើឆ្នាំ។ ការនាំចូលទំនិញមិនមែនប្រេង និងឧស្ម័ន បានកើនឡើង ៥,១១% ដែលភាគច្រើនកើនឡើងដោយសារការនាំចូលគ្រឿងចក្រ និងឧបករណ៍អគ្គិសនី ខណៈការនាំចូលដែក និងដែកថែបបានធ្លាក់ចុះ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


